កម្មករ​រោងចក្រ​ស៊ីងហ្វាង​ឡើង​តវ៉ា​ដល់​មុខ​ក្រសួង​ការងារ

ដោយ វោហារ ជាតិ
2014.09.01

កម្មករ​រោងចក្រកាត់ដេរ ស៊ីងហ្វាង (Xing Fang) ប្រមាណ ១០០​នាក់ ​នៅ​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា បាន​ហែ​ក្បួន​ដោយ​ថ្មើរ​ជើង​ចេញ​ពី​រោងចក្រ​មកកាន់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ ដែល​ភាគី​រោងចក្រ​មិន​ព្រម​ដោះស្រាយ។

ក្រុម​កម្មករ​បាន​នាំ​គ្នា​ដើរ​ចេញពី រោងចក្រ​កាត់តាម​រង្វង់​មូល​ចោម​ចៅ រួច​ធ្វើ​ដំណើរ​តាម​ដង​វិថី សហព័ន្ធ​រុស្ស៊ី ដោយ​លើក​បដា​ទូង​ស្គរ ស្រែក​ទាមទារ​លក្ខខណ្ឌ​ចំនួន ២១ ចំណុច ក្នុង​នោះ​ សុំ​ប្រាក់​ថ្លៃ​បាយ ២​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ សុំ​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​ក្នុង​១​ខែ ​១០​ដុល្លារ និង​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​បុគ្គលិក និង​កម្មករ ៣​នាក់ ដែល​បាន​បណ្ដេញ​ចេញ​ឲ្យ​ចូល​ធ្វើ​ការ​វិញ រួម​ទាំង​សុំ​ឲ្យ​ក្រុមហ៊ុន​កុំ​កាត់​ប្រាក់​ឈ្នួល​កម្មករ​ដែល​មិន​ចូល​ធ្វើការ ​ដោយសារ​ ធ្វើ​កូដកម្ម​កន្លង​មក និង​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត ។

តំណាង​កម្មករ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​មន្ត្រី​ផ្នែក​ដោះស្រាយ​វិវាទ​ការងារ បន្ទាប់​ពី​កម្មករ​បិទ​ផ្លូវ​ចូល​ក្រសួង​ការងារ​នៅ​រសៀល​ថ្ងៃ​ដដែល។ ក៏​ប៉ុន្តែ​ជំនួប​នោះ​មិន​មាន​ដំណោះស្រាយ​ទេ

សំឡេង

កម្មករ​តវ៉ា​បាន​រំសាយ​​វិញ​នៅ​ម៉ោង ៣ រសៀល ហើយ​បាន​សន្យា​ថា នឹង​នាំ​គ្នា​ឡើង​ទៅ​តវ៉ា​ដល់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​​ថ្ងៃ​ទី​២ កញ្ញា ​ទៀត។

កម្មករ​រោងចក្រ ស៊ីងហ្វាង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ បាន​ធ្វើ​កូដកម្ម​ទាមទារ​នៅ​មុខ​រោងចក្រ​ជាង ១០​ថ្ងៃ​ហើយ តែ​ពុំ​មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។