អាជ្ញាធរ​ខេត្ត​ស្វាយរៀង​រៀបចំ​ទីតាំង​សម្រាប់​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ

មន្ត្រី​អាជ្ញាធរ​ខេត្ត​ស្វាយរៀង បាន​រៀបចំ​ទីតាំង​មួយ​កន្លែង សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ដែល​ចង់​ចូល​រួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ ម៉ម មុនីរតន៍
2012-10-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទីតាំង​ដែល​អាជ្ញាធរ​ខេត្ត​រៀបចំ​ឡើង គឺ​ស្ថិត​នៅ​ក្បែរ​ដើម​ពោធិ៍ ត្រង់​រង្វង់​មូល​នៃ​ទី​រួម​ខេត្ត។

អភិបាល​ស្រុក​ស្វាយរៀង គឺ​លោក យូ ប៊ុន្នី ថ្លែង​ថា ការ​បង្កើត​ឲ្យ​មាន​ទីតាំង​សម្រាប់​ពលរដ្ឋ មន្ត្រី​រាជការ និង​សិស្ស និស្សិត ចូល​រួម​កាន់​ទុក្ខ​នេះ គឺ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ដឹង​គុណ​របស់​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​យក​អស់​កម្លាំង​កាយពល ដើម្បី​ជាតិ​មាតុភូមិ។ លោក​បន្ត​ថា ជាពិសេស គឺ​ទាម​ទារ​បាន​មក​វិញ​នូវ​ឯករាជ្យ​ពី​បារាំង​ទាំង​ស្រុង ក្នុង​ឆ្នាំ​១៩៥៣ និង​អាណា​ខេត្ត​មួយ​ចំនួន​ទៀត ដែល​បាន​បាត់​បង់​ផ្នែក​ខាង​លិច ព្រម​ទាំង​បាន​ទាម​ទារ​មក​វិញ​នូវ​ប្រាសាទ​ព្រះវិហារ ពី​ប្រទេស​ថៃ។

លោក យូ ប៊ុន្នី៖ «ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ ក៏​ដូច​ជា​កូន​ចៅ​របស់​ព្រះអង្គ គឺ​ខ្ញុំ​មាន​សោក​ស្ដាយ​សោក​សង្រេង​ខ្លាំង​ណាស់ បាត់​ព្រះអង្គ គឺ​ប្រៀប​ដូច​ជា​បាត់​ឪពុក ហៅ​ថា​អ្នក​ដ៏​មាន​គុណ ធ្លាប់​ដឹកនាំ ធ្លាប់​កសាង​ប្រទេស​យើង ធ្លាប់​រំដោះ ធ្លាប់​ជួយ​ការ​កសាង យើង​គឺ​ថា ខ្ញុំ​មាន​សោក​ស្ដាយ ខ្ញុំ​មិន​ថ្លែង​បាន​ទេ»

ព្រះ​អនុគណ​ក្រុង​ស្វាយរៀង គឺ​ព្រះតេជព្រះគុណ អ៊ុក សារី មាន​ថេរ​ដីកា​ថា គ្រប់​វត្ត​អារាម​ក្នុង​ខេត្ត​ស្វាយរៀង និង​ទីតាំង​សំខាន់ៗ​របស់​ខេត្ត ត្រូវ​កំណត់​ឲ្យ​មាន​ពិធី​សូត្រ​មន្ត បង្សុកូល និង​បំផុស​ឲ្យ​ពលរដ្ឋ​គ្រប់​រូប ត្រូវ​ចូល​រួម​កាន់​ទុក្ខ​ក្នុង​រយៈពេល ៧ថ្ងៃ​ចំពោះ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

thi mai nugyen

ពី han noi

why khmer people just thinking sihak nuk do good but they never thinking he has been done bad thing alot , they should campare,

Oct 24, 2012 05:09 AM

អ្នក​អាន​អនាមិក

ហេតុអ្វីមិនរៀបចំនៅទីតាំងវិមានឯករាជ្យ?

Oct 20, 2012 04:13 AM