ក្នុងឱកាសនោះដែរ មន្ទីរពេទ្យខេត្តតាកែវ នឹងព្យាបាលវះកាត់ភ្នែកជូនប្រជាពលរដ្ឋគ្រប់ខេត្ត ចំនួន ៣០០នាក់ ដោយមិនគិតថ្លៃ ចំនួនមួយថ្ងៃ គឺនៅថ្ងៃទី៩ ខែតុលា តែម្តង។
វេជ្ជបណ្ឌិត អែល និមិត្ត បញ្ជាក់ថា អ្នកដែលមានកើតជំងឺទឹកនោមផ្អែម តែងតែមានបញ្ហាពាក់ព័ន្ធនឹងជំងឺភ្នែកច្រើន។ លោកសុំឲ្យមកទទួលយកការព្យាបាលភ្នែកឲ្យបានច្រើន នៅថ្ងៃ៩ ខែតុលា នោះ៖ «គ្រប់ប្រជាជនទាំងអស់ ទាំងខេត្តតាកែវ និងជុំវិញខេត្តដទៃទៀត អាចមកពីណាក៏យើងទទួលធ្វើការពិនិត្យដែរ។ ចំពោះអ្នកមានបញ្ហាភ្នែកហ្នឹង គ្រប់ប្រភេទនៃជំងឺភ្នែកទាំងអស់ ជាពិសេស អ្នកដែលមានកើតទឹកនោមផ្អែម ដែលជាជំងឺមួយធ្វើឲ្យប៉ះពាល់ដល់បាតភ្នែក។ ដូច្នេះ សុំឲ្យខាងអ្នកដែលមានបញ្ហាទឹកនោមផ្អែម សុំឲ្យមកពិនិត្យភ្នែកកុំបីខាន»។
លោកបន្តថា គ្រូពេទ្យមកពីប្រទេសអាល្លឺម៉ង់ ២រូប និងគ្រូពេទ្យជំនាញក្នុងប្រទេស សរុប ៦០នាក់ នឹងជួយព្យាបាលមិនគិតថ្លៃ ក្នុងរយៈពេលមួយថ្ងៃ នៃទិវាសុខភាពភ្នែកពិភពលោកនោះ។
លោកអ្នកអាចចុះឈ្មោះពីថ្ងៃនេះទៅ ឬទាក់ទងតាមទូរស័ព្ទលេខ ០១៦ ៩០៤ ៨៩០ ដើម្បីសុំការព្យាបាលភ្នែកមិនគិតកម្រៃពីថ្ងៃនេះទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។