បន្ទាប់ពីទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានៅរដ្ឋធានីវ៉ាស៊ិនតុនមកកាលពីថ្ងៃ២៣ កញ្ញា ២០០៩ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្រកាសជូនព័ត៌មានថា ក្នុងការជួបនាថ្ងៃ២១ កញ្ញា ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក រ៉ូប៊ើត ហ្កេតស៍ (Robert Gates) រដ្ឋមន្ត្រីអាមេរិក បានថ្លែងសង្កត់លើការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការថែរក្សាសន្តិភាព សន្តិសុខដែនសមុទ្រនិងការប្រឆាំងភេរវកម្ម។
លោកក៏បានលើកពីការបង្កើតឲ្យមានការិយាល័យអនុព័ន្ធយោធាកម្ពុជានៅក្រុងវ៉ាស៊ិនតុន និងកម្មវិធីរដ្ឋសម្ព័ន្ធមេត្រី ជាមួយនឹងកងកម្លាំងឆ្មាំជាតិរដ្ឋ Idaho។
លោករដ្ឋមន្ត្រី រ៉ូប៊ើត ហ្កេតស៍ ថែមទាំងបានផ្តល់ឱកាសជូនលោករដ្ឋមន្ត្រី ទៀ បាញ់ ចូលរួមក្នុងការពិភាក្សាស្តីពីគោលនយោបាយការពារប្រទេសនាពេលអនាគតដ៏ខ្លីខាងមុខទៀតផង។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងកិច្ចប្រជុំដោយឡែកមួយទៀតរវាងលោក ទៀ បាញ់ ជាមួយលោក ជេមស៍ ស្តេនប៊ើក (James Steinberg) អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក គឺមានការពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពអន្តរជាតិ និងការតាំងចិត្តរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំការហ្វឹកហាត់សមយុទ្ធកម្រិតខ្ពស់ ថ្នាក់តំបន់ក្នុងឆ្នាំ២០១០ ស្តីពីគំនិតផ្តួចផ្តើមសម្រាប់ប្រតិបត្តិការសន្តិភាពសកលលោក។
កិច្ចប្រជុំនោះក៏មានពិភាក្សាផងដែរពីបញ្ហាសិទ្ធិមនុស្សនិងបញ្ហាមួយចំនួនទៀតទាក់ទងនឹងតួនាទីរបស់កម្ពុជាក្នុងនាមជាសមាជិកសមាគមអាស៊ាន៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
អង្គការសេដាក់គ្រោងនាំអង្ករសរីរាង្គទៅទីផ្សារអឺរ៉ុបនិងអាមេរិក
អាជ្ញាធរស្វែងរកការបិទមន្ទីរព្យាបាលជំងឺមួយនៅរតនគិរី
អតីតប្រធានាធិបតីអាមេរិកសម្ពោធផ្ទះសម្រាប់ជនក្រីក្រនៅខែត្រកណ្ដាល
ទីតាំងផលិតប្រេងម្រះព្រៅភ្នំ២កន្លែងនៅពោធិ៍សាត់ត្រូវបានកម្ទេច
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
អាជ្ញាធរខេត្តឧត្ដរមានជ័យរារាំងរថយន្តដឹកព្រះពុទ្ធបដិមារបស់ម៉មសូណង់ដូ
ប្រជានេសាទប្រតិកម្មចំពោះការកំណត់ប្រភេទឧបករណ៍នេសាទ
បញ្ហាធូលីហុយនៅតាមផ្លូវជាតិលេខ៣ប៉ះពាល់ដល់សុខភាពអ្នកស្រុក
ទីភ្នាក់ងារព័ត៌មានកម្ពុជានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ
ពលរដ្ឋនៅព្រៃវែងត្អូញពីបញ្ហាសមត្ថកិច្ចស្ទាក់ទារប្រាក់តាមផ្លូវ