ការដាក់ទីនោះជាតំបន់ដកទ័ព ហើយពុំមានការចងលក្ខខណ្ឌដាច់ខាតបែបណាមួយលើអធិបតេយ្យភាពប្រទេសថៃនោះទេ ដូច្នេះថៃក៏មិនចាញ់ប្រៀប ឬខាតបង់អ្វីដែរ។
អតីតនាយករដ្ឋមន្ត្រីថៃបន្តថា សេចក្ដីសម្រេចនោះ ក៏តម្រូវឲ្យកម្ពុជាដកទ័ពចេញពីប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វរៈដែរ។ លោកជឿថា សេចក្ដីសម្រេចនោះ បន្ធូរភាពតានតឹងច្រើនណាស់។ ប៉ុន្តែមេបញ្ជាការយោធភូមិភាគទី២ ថៃ ឧត្ដមសេនីយ៍ ថាវ៉ាតចៃ សាមុតសាខុន (Thawatchai Samutsakhon) គិតថា សេចក្ដីសម្រេចនោះ អាចនាំមកនូវបញ្ហាច្រើនទៅវិញ ព្រោះថា ការដកទ័ពចេញពីទីនោះ មិនមែនជាការងាយទេ។ ដំណាលពេលគ្នានេះ គណបក្សជំទាស់ដឹកនាំដោយលោកសមរង្ស៊ី បានចេញសេចក្ដីថ្លែងការណ៍មួយថា សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌ក្រុងឡាអេ ជាការអាម៉ាស់មួយ ព្រោះថា ស្ថាប័នច្បាប់អន្តរជាតិ ដែលកាត់ក្ដីឲ្យដកទ័ពទាំងសងខាង គឺធ្វើឲ្យអ្នករំលោភគេ និងជនរងគ្រោះ មានសិទ្ធិស្មើគ្នា។
គណបក្សសមរង្ស៊ីបន្តថា តុលាការនេះកាត់ក្ដីមិនទៀតទាត់ចំពោះប្រាសាទនៅលើដីខ្មែរ ដែលក្នុងឆ្នាំ១៩៦២ វិនិច្ឆ័យថា ប្រាសាទព្រះវិហារជាប្រាសាទខ្មែរ នៅលើដីខ្មែរនោះ៕