ករណីនេះ បានក្លាយជាប្រធានបទមួយយ៉ាងក្ដៅគគុក សម្រាប់ប្រជាពលរដ្ឋថៃស្ទើរតែទាំងអស់ លើកយកមកពិភាក្សា និងពិចារណា ថា តើពួកអ្នកមានដែលប្រព្រឹត្តបទល្មើសមកលើអ្នកក្រទន់ទាប តែងតែរួចទោសតែរហូត ហើយជនរងគ្រោះដែលជាអ្នកក្រទន់ខ្សោយ តែងតែរងទុក្ខរហូតទៅឬ?
នៅពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍មួយដែលគេជឿថា បង្កឡើងដោយចៅប្រុសរបស់មហាសេដ្ឋីទី៤ថៃ ដែលជាម្ចាស់ផលិតផលភេសជ្ជៈគោជល់ឈ្មោះ Red Bull ឈ្មោះ Vorayuth Yoovidhya ហៅ Boss អាយុ២៧ឆ្នាំ បានជិះរថយន្តទំនើបរបស់ខ្លួន ដែលមានតម្លៃរាប់ម៉ឺនដុល្លារ បានបុកមន្ត្រីប៉ូលិសម្នាក់ដែលកំពុងជិះម៉ូតូ ហើយអូសទៅមុខរាប់រយម៉ែត្រ។
សារព័ត៌មានថៃជាច្រើនបានចុះផ្សាយថា ចៅប្រុសរបស់មហាសេដ្ឋីនោះ នៅពេលដែលដឹងថា សាកសពរបស់ប៉ូលិសបានជាប់នៅក្រោមរថយន្តរបស់ខ្លួន ហើយបានស្លន់ស្លោបន្ថែមល្បឿនសំដៅទៅគេហដ្ឋានរបស់ខ្លួន ក្នុងបំណងបំបិទភស្តុតាង។ គេឃើញមានឈាម និងសាច់ដាច់ដោចនៅតាមដងផ្លូវ ហើយប៉ូលិសក៏បានតាមទៅដល់ផ្ទះរបស់មហាសេដ្ឋីនោះភ្លាមៗដែរ។ ក៏ប៉ុន្តែក្រុមគ្រួសារមហាសេដ្ឋីនោះ បានបង្វែរសាច់រឿងថា ជនបង្កហេតុពុំមែនជាចៅប្រុសរបស់គាត់នោះទេ តែជាអ្នកបើកបរប្រចាំគ្រួសារទៅវិញ។
ជាចុងបញ្ចប់ ប៉ូលិសនៅតែចាប់ខ្លួនចៅប្រុសមហាសេដ្ឋីនេះ ឲ្យទាល់តែបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។