ម្ដាយ​ពល​ការិនី​ពីរ​នាក់​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី សុំ​ឲ្យ​អាដហុក​ជួយ​រក​កូន​ស្រី

ស្ត្រី​ឈ្មោះ មួង ពៅ នៅ​ភូមិ​អូរស្យា ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ សុំ​ឲ្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​កំពង់ស្ពឺ ជួយ​រក​កូន​ស្រី ២នាក់ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១០ ហើយ​បាត់​ដំណឹង ៣ឆ្នាំ​មក​ហើយ។
ដោយ អ៊ុក សាវបូរី
2012-11-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នកស្រី​បន្ត​ថា កូន​ស្រី​គាត់​ចេញ​ទៅ​ធ្វើ​ការ​តាម​រយៈ​ក្រុមហ៊ុន​អេច.អរ.ឌី (HRD) សាខា​ស្ទឹងមានជ័យ ហើយ​បញ្ជូន​កូន​គាត់​បន្ត​ទៅ​ក្រុមហ៊ុន​នៅ​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ ជែននី (GENNY)។ ឈ្មោះ​ក្រុមហ៊ុន​នៅ​ប្រទេស​ម៉ាឡេស៊ី នេះ គាត់​ទទួល​បាន​ពី​ក្រុមហ៊ុន​អេច.អរ.ឌី ដែល​ប្រាប់​គាត់​ក្រោយ​ពី​បាត់​ដំណឹង​កូន​ស្រី។

ស្ត្រី មួង ពៅ អះអាង​ថា កូន​ស្រី​ប្អូន​ឈ្មោះ ឆន សាវុធ អាយុ ២២ឆ្នាំ បាត់​ដំណឹង​មុន​ភ្ជុំបិណ្ឌ ឆ្នាំ​២០១២។ ចំណែក​កូន​ស្រី​ច្បង​ឈ្មោះ ឆន សាវឿន អាយុ ២៦ឆ្នាំ បាត់​ដំណឹង​តាំង​ពី​ពេល​ចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ខែ​កក្កដា ឆ្នាំ​២០១០ រហូត​មក​ដល់​បច្ចុប្បន្ន។

មន្ត្រី​សមាគម​ការពារ​សិទ្ធ​មនុស្ស​អាដហុក ខេត្ត​កំពង់ស្ពឺ អ្នកស្រី អ៊ូច បូរ ថ្លែង​ថា ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ផ្អាក​ការ​នាំ​ពលករ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី សមាគម​បាន​ទទួល​ពាក្យ​បណ្ដឹង​នៅ​ឆ្នាំ​២០១២ ពី​ក្រុម​គ្រួសារ​ឲ្យ​ជួយ​រក​កូន​ស្រី មាន​ចំនួន ១៦​បណ្ដឹង។ អ្នកស្រី​ថា​ក្រោយ​ពី​បណ្ដឹង​សមាគម​បាន​ដាក់​ជូន ស្ថាប័ន​រដ្ឋ និង​អង្គការ​នានា ហើយ​ក៏​មាន​អន្តរាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​ជាតិ និង​អន្តរជាតិ ធ្វើ​ឲ្យ​ពល​ការិនី ៤នាក់ នៅ​ខេត្ត​កំពង់ស្ពឺ ត្រឡប់​មក​ផ្ទះ​វិញ ក្នុង​នោះ​មាន​ពល​ការិនី​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ កាល​ពី​មុន​ភ្ជុំបិណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល