ពលរដ្ឋ​ជីក​រក​រ៉ែ​មាស​ពីរ​នាក់​ស្លាប់​ដោយ​សារ​ដី​អណ្ដូង​រ៉ែ​បាក់​សង្កត់​នៅ​មណ្ឌលគិរី

នៅ​ឯ​ខេត្ត​មណ្ឌលគិរី មាន​សេចក្តី​រាយការណ៍​ថា ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​ជីក​រក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​ចំនួន​ពីរ​នាក់ បាន​ស្លាប់​ដោយ​សារ​តែ​ដី​អណ្ដូង​រ៉ែ​បាន​បាក់​សង្កត់។
ដោយ រដ្ឋា វីសាល
2012-11-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ជន​រងគ្រោះ​ស្លាប់​ក្នុង​អណ្ដូង​រ៉ែ​នោះ​មាន ឈ្មោះ ឡេង និង​ឈ្មោះ ពីរ គឺ​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ពី​ខេត្ត​កំពង់ចាម មក​ជីក​រក​មាស​នៅ​ចំណុច​ភ្នំ​ង៉ត ព្រំប្រទល់​ស្រុក​កោះញ៉ែក និង​ស្រុក​ពេជ្រាដា។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក ហូ សំអុល មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​ហេតុការណ៍​បាន​រាយការណ៍​ថា គ្រោះ​ថ្នាក់​បាក់​ដី​អណ្ដូង​រ៉ែ​នេះ កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ក៏ប៉ុន្តែ​ដោយ​សារ​តែ​តំបន់​នោះ​នៅ​ឆ្ងាយ​ដាច់​ស្រយាល ទើប​ក្រុម​អាជ្ញាធរ​មិន​បាន​ទទួល​ដំណឹង​នេះ​ទាន់​ពេល​វេលា។

លោក​បន្ត​ថា បន្ទាប់​ពី​ថ្ងៃ​កើត​ហេតុ​មក ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​មក​ដល់​ទី​កើត​ហេតុ និង​ជីក​កកាយ​យក​សព​ជន​រងគ្រោះ​ទៅ​ធ្វើ​បុណ្យ​រួច​ហើយ៖ «ជំហាន​ដំបូង​ដែល​ខ្ញុំ​ដឹង​កន្លែង​ហ្នឹង គឺ​ក្រុមហ៊ុន​រ៉ែ​មាស​គេ​ចុះ​ទៅ​ស្រាវជ្រាវ រយៈពេល​ពីរ​បី​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ដឹង​ថា​ស្រាវជ្រាវ​ឃើញ​រ៉ែ​មាស​ហើយ​ឬ​នៅ។ យើង​អត់​ទាន់​ដឹង។ ទៅ​ជីក​ហ្នឹង មិន​មែន​នៅ​ក្នុង​ក្រុមហ៊ុន​ទេ ជា​លក្ខណៈ​ឯកជន គាត់​ចុះ​ទៅ​ជីក​ក្នុង​អណ្ដូង​រ៉ែ ហើយ​វា​បាក់​ដី។ ករណី​ហ្នឹង ប៉ូលិស​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ហើយ​ព្រោះ​នៅ​ឆ្ងាយ»

ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក ញ៉ែម វ៉ាន្នី មាន​ប្រសាសន៍​បញ្ជាក់​ថា ប៉ូលិស​បាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ និង​រក​ឃើញ​ថា ជន​រងគ្រោះ គឺ​ជា​ក្រុម​អ្នក​ជីក​រក​មាស​អនាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល