ភារធារីស្ថានទូតសហរដ្ឋអាមេរិក លោក ជេហ្វ ដៃហ្គល ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកបន្តគាំទ្រអាស៊ានក្នុងការដោះស្រាយជម្លោះនៅសមុទ្រចិនភាគខាងត្បូងដោយសន្តិវិធី និងថា សហរដ្ឋអាមេរិកពុំមាននិន្នាការគាំទ្រភាគីណាមួយនៃជម្លោះដណ្ដើមដែនកោះនោះទេ។
ប្រទេសកម្ពុជាបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ នៅថ្ងៃទី៤ ខែមេសា ក្រោយពីបានដំណើរការកិច្ចប្រជុំនេះចាប់ពីថ្ងៃទី២ ខែមេសា ក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈយ៉ាងតឹងរ៉ឹងបំផុត៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។