សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅថ្ងៃទី៦ កញ្ញា អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ ភីស.ឃ័រ នៅប្រទេសកម្ពុជា នេះ គឺរស់នៅ និងធ្វើការនៅតាមសហគមន៍ជនបទ ដោយបង្រៀនភាសាអង់គ្លេស និងជំរុញសុខភាពសាធារណៈ។ អ្នកស្ម័គ្រចិត្តទាំងនេះ ធ្វើការជាមួយសមភាគីកម្ពុជា ក្នុងគម្រោងនានាក្នុងសហគមន៍ទាក់ទងទៅនឹងការអប់រំ បរិស្ថាន ការពារហិង្សាក្នុងគ្រួសារ ការអភិវឌ្ឍមុខជំនួញខ្នាតតូច និងកសាងជំនាញស្ដីពីភាពជាអ្នកដឹកនាំរបស់កុមារី។
គិតតាំងពីឆ្នាំ២០០៦ មក អ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ ភីស.ឃ័រ នៅកម្ពុជា មាន២៨៥នាក់ កំពុងរស់នៅតាមខេត្តចំនួន១៥ ក្នុងប្រទេសកម្ពុជា។
ទីភ្នាក់ងារ ភីស.ឃ័រ ត្រូវបានបង្កើតឡើងដោយអតីតប្រធានាធិបតីអាមេរិក ចន ខេនីឌី (John F. Kennedy) ក្នុងឆ្នាំ១៩៦១ ដើម្បីលើកកម្ពស់សន្តិភាពពិភពលោក និងមិត្តភាព។ ចាប់តាំងពីឆ្នាំ១៩៩១ មក មានអ្នកស្ម័គ្រចិត្តជាង២សែននាក់ បានបម្រើការងារក្នុងទីភ្នាក់ងារនេះ នៅចំនួន១៣៩ប្រទេសក្នុងពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។