ព្រះអង្គមានថេរដីកាថា រង្វាន់ពិសេសនេះ គឺជាមោទនភាពរបស់ប្រទេសកម្ពុជា។ ព្រះអង្គនៅតែបន្តសកម្មភាពតស៊ូដោយសន្តិវិធី ដើម្បីការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ ដែលត្រូវរងគ្រោះដោយសារជម្លោះដីធ្លី ការបណ្ដេញចេញពីផ្ទះសម្បែង និងការបំផ្លាញព្រៃឈើនៅកម្ពុជា ជាដើម។
ព្រះតេជព្រះគុណ លួន សុវ៉ាត ក្នុងដំណើរនិមន្តមកសហរដ្ឋអាមេរិក ដើម្បីមកចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស មានថេរដីកាបន្តថា ព្រះអង្គសុំបិណ្ឌបាតចំពោះមេដឹកនាំ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវនាំគ្នាប្រព្រឹត្តអំពើល្អ ការពារជនស្លូតត្រង់ ដើម្បីការអភិវឌ្ឍសង្គមជាតិ។
បន្ថែមពីការចូលរួមកិច្ចប្រជុំរបស់ អ.ស.ប នៅទីក្រុងញីវយ៉ក និងជួបជាមួយមន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនទៀតនៅសហរដ្ឋអាមេរិក នេះ ព្រះតេជព្រះគុណ លួន សុវ៉ាត ក៏មានគំរោងជួបជាមួយសហគមន៍ខ្មែរនៅតាមរដ្ឋមួយចំនួន ដើម្បីផ្សព្វផ្សាយពីស្ថានភាពលំបាករបស់ពលរដ្ឋខ្មែរបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។