WHO ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​ទន្លេ​មេគង្គ​បញ្ឈប់​ការ​រាលដាល​ជំងឺ​គ្រុន​ចាញ់

អង្គការ​សុខភាព​ពិភពលោក (WHO) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​ទន្លេ​មេគង្គ ត្រូវ​ធ្វើ​ការ​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល នៃ​ជំងឺ​គ្រុន​ចាញ់ ដែល​ស៊ាំ​នឹង​ថ្នាំ។
ដោយ តាំង សារ៉ាដា
2012-09-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អង្គការ WHO បាន​រក​ឃើញ​ភស្តុតាង​នៃ​ការ​កើន​ឡើង​មេ​រោគ​ជំងឺ​គ្រុន​ចាញ់ ដែល​ស៊ាំ​នឹង​ថ្នាំ លំបាក​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល កើត​មាន​នៅ​តាម​ភូមិ​ភាគ​ខាង​ត្បូង និង​ភូមិ​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម និង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ជំងឺ​គ្រុន​ចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំ នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ និង​រវាង​ព្រំដែន​ថៃ-ភូមា កាល​ពី​ប្រាំបី​ឆ្នាំ​មុន។

ទីភ្នាក់ងារ​ព័ត៌មាន អា.អេហ្វ.ប៉េ (AFP) បាន​ដក​ស្រង់​សម្ដី​លោក ស៊ីន យុងស៊ូ (Shin Young-soo) នាយក​ប្រចាំ​តំបន់​នៃ​អង្គការ WHO ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ថា បញ្ហា​ទាំង​នេះ​ត្រូវ​តែ​បំបាត់​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ក្លាយ​ជា​ឧបសគ្គ​នៃ​កិច្ចការ​ការពារ​ជំងឺ​គ្រុន​ចាញ់ និង​គោល​ដៅ​របស់ WHO ក្នុង​ការ​ធ្វើ​ឲ្យ​តំបន់​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ខាង​លិច ជា​តំបន់​គ្មាន​ជំងឺ​គ្រុន​ចាញ់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល