កម្មការិនី​៧៦នាក់​នៅ​ស្វាយរៀង​ដែល​ដួល​សន្លប់​មាន​សភាព​ធូរ​ស្រាល

កម្មការិនី​ចំនួន ៧៦នាក់ ដែល​ដួល​សន្លប់​នៅ​រោងចក្រ​យ៉កស៍ ខេមបូឌា (York’s Cambodia) ធ្វើ​ស្រោម​ដៃ ស្ថិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង មាន​សភាព​ធូរ​ស្រាល​ហើយ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី២១ កញ្ញា។
ដោយ វណ្ណ វិចារ
2012-09-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

កម្មការិនី​ដែល​បាន​ដួល​សន្លប់ លោកស្រី ចាន់ ស្រីពុំ មាន​ប្រសាសន៍​ថា នាង​បាន​ដួល​សន្លប់​នៅ​ព្រឹក​ថ្ងៃ​ទី២១ កញ្ញា បន្ទាប់​ពី​ធុំ​ក្លិន​ចម្លែក ហើយ​ក៏​ត្រូវ​រោងចក្រ​បញ្ជូន​នាង​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ខេត្ត​ស្វាយរៀង។

នាង​បន្ត​ថា ពួក​នាង​យល់​ថា កម្មករ​ដួល​សន្លប់​មក​ពី​ថ្នាំ​ពុល​កសិកម្ម ដែល​កសិករ​នៅ​ទី​នោះ​បាញ់​ដាក់​ស្រូវ ក្នុង​ស្រែ​ក្បែរ​រោងចក្រ៖ «គេ​បាញ់​ថ្នាំ​ស្រូវ ជិត​រោងចក្រ។ ក្រុម​ខ្ញុំ​ដួល​ច្រើន ឥឡូវ​គាត់​ចេញ​ពី​ពេទ្យ​ហើយ ប៉ុន្តែ​មាន​អ្នក​ធ្ងន់​ពីរ​នាក់ មិន​ទាន់​អាច​ចេញ​ពី​ពេទ្យ​បាន»

កម្មករ​ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ដែល​ដួល​សន្លប់​ទាំង ៧៦នាក់ បន្ត​ឈប់​សម្រាក​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១២។ ប៉ុន្តែ កម្មករ​ដទៃ​ទៀត ដែល​មិន​ដួល​សន្លប់ ត្រូវ​ចូល​ធ្វើ​ការ​ធម្មតា​វិញ នៅ​ថ្ងៃ​ទី២២ កញ្ញា។

កន្លង​មក នៅ​ប្រទេស​កម្ពុជា មាន​ករណី​ដួល​សន្លប់​ជាច្រើន​ករណី​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ចាត់​វិធានការ​ណា​មួយ ចំពោះ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល