កម្មករ​សំណង់​នៅ​ខេត្ត​ស្ទឹងត្រែង​ត្រូវ​មេការ​បោកប្រាស់​មិន​បើក​ប្រាក់​ខែ​ឲ្យ

កម្មករ​សំណង់​នៃ​ក្រុមហ៊ុន​ឈ្មោះ លី ជានអ៊ិ ៥៤​នាក់ នៅ​ខេត្ត​ស្ទឹងត្រែង ត្រូវ​មេការ​សំណង់​បោកប្រាស់​មិន​បើក​ប្រាក់​ខែ​ឲ្យ។
ដោយ វិជ័យ អានន្ទ
2012-10-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

តំណាង​កម្មករ​ឈ្មោះ ជ្រី ធា មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី៥ តុលា ថា ពួក​គេ​ត្រូវ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ឡៅ លី ជា​មេការ​នៃ​ក្រុមហ៊ុន លី ជានអ៊ិ បាន​បោក​កម្មករ​ដោយ​មិន​ព្រម​បើក​ប្រាក់​ខែ​ឲ្យ។

ប្រាក់​ខែ​របស់​កម្មករ ៥៤​នាក់ ដែល​មេការ​បាន​បោក​យក​ទៅ មាន​ចំនួន​ទឹក​ប្រាក់​សរុប ៤.០០០​ដុល្លារ។

លោក​បន្ត​ថា កម្មករ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​មន្ទីរ​ការងារ​ខេត្ត​ស្ទឹងត្រែង ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ដោះស្រាយ​លើ​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី១៥ សីហា ឆ្នាំ​២០១២។ ប៉ុន្តែ​មន្ទីរ​ការងារ​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ពួក​គាត់​ឡើយ៖ «ខាង​ក្រុមហ៊ុន សៀវ ហ្គិច ហ្នឹង​គេ​ស្គាល់ ប៉ុន្តែ​ដល់​ក្រសួង​ការងារ​កោះ​ហៅ​ក្រុមហ៊ុន សៀវ ហ្គិច ហ្នឹង​ទៅ​ប្រជុំ​ទៅ​សាកសួរ គេ​ថា គេ​មិន​ដឹង​ទៅ​រក​នៅ​ឯណា ហើយ​ខ្ញុំ​ឆ្ងល់​ម្យ៉ាង​ទៀត ចុះ​បើ​មិន​ដឹង​ទៅ​រក​ឯណា ចុះ​កាល​មក​ធ្វើ ហើយ​កាល​ជួល​មក​ធ្វើ​ហ្នឹង ម៉េច​ក៏​ហើយ​ជួល​តាម​អ្នក​ណា​គេ»

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មាន​ប្រសាសន៍​ថា កម្មករ​ដែល​បាន​មក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន សៀវ ហ្គិច នេះ គឺ​មក​ពី​ខេត្ត​ផ្សេងៗ រួម​នឹង​កម្មករ​ក្នុង​ឃុំ​ស្រែគរ មួយ​ចំនួន​ទៀត។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​កម្មករ​ទាំង​នោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​ជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល