កម្មករ​រោងចក្រ​តេយ៉ុង​ដុត​កង់​ឡាន​ទាម​ទារ​ប្ដូរ​លក្ខខណ្ឌ​ការងារ

កម្មករ​ប្រមាណ ៥០០​នាក់ នៅ​រោងចក្រ​កាត់​ដេរ​តេយ៉ុង (Tae Young) ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល និង​កង​រាជ​អាវុធហត្ថ​ស្រុក​អង្គស្នួល បង្ក្រាប​អោយ​រំសាយ​កូដកម្ម ខណៈ​ពួក​គេ​ទាម​ទារ​អោយ​ថៅកែ​ក្រុមហ៊ុន ទទួល​យក​កម្មករ ១៦​នាក់​អោយ​ចូល​ធ្វើការ​វិញ និង​ទាមទារ​ផ្លាស់​ប្ដូរ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន។
ដោយ សុ ជីវី
2012-10-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

តំណាង​កម្មករ​រោងចក្រ​តេយ៉ុង លោក អ៊ុន ប៊ុនគា មាន​ប្រសាសន៍​ថា ក្រុម​កម្មករ​បាន​នាំ​គ្នា​តវ៉ា​អស់​រយៈពេល ២សប្ដាហ៍​មក​ហើយ។ ប៊ុនគា បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែ​តុលា ពួក​គេ​បាន​ដុត​កង់​ឡាន​នៅ​ខាង​មុខ​រោងចក្រ ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​កម្មករ ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។

ពួក​គេ​តវ៉ា​អោយ​ភាគី​រោងចក្រ យល់​ព្រម​ទទួល​យក​តំណាង​សហជីព និង​កម្មករ​មួយ​ចំនួន​ទៀត បាន​ចូល​ធ្វើ​ការ រួម​នឹង​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត៖ «ទាមទារ​អោយ​ពួក​ខ្ញុំ​ចំនួន ១៦​នាក់ ដែល​គេ​ព្យួរ​ការងារ​ហ្នឹង បាន​ចូល​ធ្វើ​ការ​វិញ។ ដំឡើង​ប្រាក់​ខែ​អោយ​បាន ៦៦​ដុល្លារ ដំឡើង​លុយ​បាយ​ចំនួន ១៥​ដុល្លារ។ លុយ​បាយ​ថ្ងៃត្រង់​ចំនួន ១៥​ដុល្លារ»

ក្រុម​កម្មករ​បាន​សម្រេច​រំសាយ​ការ​តវ៉ា​របស់​ពួក​គេ បន្ទាប់​ពី​បាន​ប៉ះ​ទង្គិច ២លើក​ជាមួយ​កម្លាំង​សមត្ថកិច្ច​ស្រុក​អង្គស្នួល ជាង ១០០​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង បាន​រុញ​ច្រាន​ពួក​គេ​អោយ​ចាក​ចេញ​ពី​ខាង​មុខ​រោងចក្រ។

នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​នោះ គឺ​ពុំ​បាន​ធ្វើ​អោយ​មាន​អ្នក​របួស​ឡើយ ហើយ​ក្រុម​សមត្ថកិច្ច​បាន​បាញ់​ពន្លត់​ភ្លើង ដែល​កម្មករ​បាន​ដុត​កង់​ឡាន​នោះ​ភ្លាមៗ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល