ព័ត៌មាន​ថ្មីៗ

២០-ឧសភា-២០១៣៖ ពលរដ្ឋ​ចូល​រួម​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ ឈរ​សម្លឹង​មើល​លលាដ៍​ក្បាល​មនុស្ស​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម។

បក្ស​ប្រជាជន​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ជើងឯក

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ទិវា​គោរព​វិញ្ញាណក្ខន្ធ​ប្រជាជន​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក។