របាំនេះ គឺគេសម្ដែងឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់ពលរដ្ឋក្មេងចាស់ ប្រុស ស្រី នៅពេលចូលឆ្នាំថ្មី និងបណ្ដេញឧបទ្រពចង្រៃដែលកើតមានឡើងកាលពីឆ្នាំចាស់មកនេះ ឲ្យវិនាសចេញ និងនាំមង្គលល្អជំនួសមកវិញ។
លោក មុំ សុផន សូមលើកយករបាំត្រុដិ មកអធិប្បាយជូនអំពីប្រវត្តិថា តើហេតុអ្វីបានជាប្រជាពលរដ្ឋនៅខេត្តសៀមរាប ចូលចិត្តយករបាំត្រុដិមកលេងកម្សាន្តនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះ?