ប្រតិកម្មជុំវិញការដាក់តែតួបា្រសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក (១)
2008-08-24
រដ្ឋមន្រ្តីតំណាងឲ្យរដ្ឋាភិបាលកម្ពុជា លោក សុខ អាន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក ណុបផាឌុន ផាត់តាម៉ា និងអគ្គនាយកអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២២ ឧសភា ២០០៨ ដោយបានព្រមព្រៀងគ្នាដាក់បញ្ចូលតែតួបា្រសាទព្រះវិហារប៉ុណ្ណោះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ប្រាសាទព្រះវិហារ៖ ដំណើរការក្ដីនៅតុលាការអន្តរជាតិក្រុងឡាអេ (៣)
2008-08-15
មានចម្ងល់ថា តើភាគីខ្មែរមានភស្តុតាងនិងសាក្សីសំខាន់ៗ កម្រិតណាទៅបានជាតុលាការអន្តរជាតិក្រុងឡាអេ កាត់ក្តីឲ្យខ្មែរឈ្នះប្រទេសថៃ កាលពីឆ្នាំ១៩៦២ ដោយសម្រេចថា ប្រាសាទព្រះវិហារនិងបរិវេណប្រាសាទព្រះវិហារ ជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្មែរ។
ប្រាសាទព្រះវិហារ៖ ដំណើរការក្ដីនៅតុលាការអន្តរជាតិក្រុងឡាអេ (២)
2008-08-13
ប្រាសាទព្រះវិហារនិងបរិវេណប្រាសាទព្រះវិហារ ជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្មែរ។ នេះបើតាមសេចក្តីសម្រេចជាផ្លូវការ នាឆ្នាំ១៩៦២ នៃការកាត់ក្តីរបស់តុលាការអន្តរជាតិក្រុងឡាអេ នៅប្រទេសហុល្លង់ ដែលឲ្យកម្ពុជាឈ្នះក្តីលើភាគីប្រទេសថៃ ស្តីពីវិវាទនៃការគ្រប់គ្រងប្រាសាទព្រះវិហារ។
ប្រាសាទព្រះវិហារ៖ ដំណើរការក្ដីនៅតុលាការអន្តរជាតិក្រុងឡាអេ (១)
2008-08-10
ថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសកម្ពុជា ទើបបានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់ប្រទេសថៃ ដែលថា កម្ពុជាបានបំពានលើអធិបតេយ្យរបស់ថៃ នៅបរិវេណប្រាសាទព្រះវិហារ តំបន់ដែលកំពុងប្រទាញប្រទង់គ្នានោះ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រអធិប្បាយអំពីប្រាសាទព្រះវិហារ (ភាគ៥)
2008-07-30
បើតាមចំណារលើសិលាចារឹកនៅនឹងភ្នំសណ្ដក កាលេខ ១៩៤ និងនៅភ្នំព្រះវិហារ កាលេខ ៣៩៨ បានឲ្យដឹងថា ព្រាហ្មណ៍ម្នាក់ឈ្មោះ ទិវាក ឬ ទិវាការៈ បានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ និងជាទីប្រឹក្សាផ្ទាល់របស់ព្រះបាទ សុរិយវរ្ម័នទី២ ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រអធិប្បាយអំពីប្រាសាទព្រះវិហារ (ភាគ៤)
2008-07-24
លោកសាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា មានប្រសាសន៍ថា ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែលជាព្រះរាជបុត្រានៃព្រះបាទជយវរ្ម័នទី២ ក្នុងរជ្ជកាលនៅពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៩ ជាអ្នកនាំយកលិង្គអាទិទេព ស្រីសិខៈ រិស្វារៈ ទៅដាក់ប្រតិស្ឋនៅលើកំពូលភ្នំព្រះវិហារ ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រអធិប្បាយអំពីប្រាសាទព្រះវិហារ (ភាគ៣)
2008-07-23
ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្មភ្នំ ដោយព្រះបាទ សុរិយវរ្ម័នទី១ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ នៅក្នុងដែនដីស្រុកខ្មែរ ដែលកាលណោះនៅពុំទាន់មានប្រទេសថៃ នៅឡើយទេ ។