ក​ នាំ​ឲ្យ​កើត

ដោយ ផេង សូភ័ណ
2012-06-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

១. ក អើយ​ក​កើត​ពី​កិច្ចការ    ក កើន​ប្រាជ្ញា​ថ្លា​គំនិត    ក កាន់​ជាក់លាក់​ល្អ​ប្រណិត    ក កែន​អស់​មិត្ត​រឹត​ចំណង។

២. ក កាប់​ដី​ដាំ​ពុំ​មាន​សល់    ក កើប​យក​ផល​ដាក់​ជង្រុក    ក កូន​ចៅ​ច្រើន​ជួយ​បែន​បុក    ក កែ​ក្ដី​ទុក្ខ​មក​សុខសាន្ត។

៣. ក កុំ​ប្រមាថ​ខាត​ទាន​បង់    ក កាច​យង់ឃ្នង​កោង​សួ​ពូជ    ក កាត់​ចំណែក​ចែក​ឲ្យ​ដូច    ក កម្ម​កាល​តូច​ខូច​គ្រូ​វាយ។

៤. ក កាំ​រទេះ​មាន​ត្រាច​ធ្នង់    ក កោង​រង្វង់​ធ្នង់​ត្រាច​ទ្រ    ក កង់​យានយន្ត​គ្រាន់​បង្គួរ    ក កាល​ត្រាច់​ចរ​ល្អ​ប្រពៃ។

៥. ក កេរដំណែល​ដែល​សល់​នៅ    ក កែង​បត់​ផ្លូវ​នៅ​ជ្រុង​ផ្សារ    ក កោត​សរសើរ​ដល់​ដូនតា    ក កាក់​ស្មាន​ថា​ល្អ​ណាស់​អ្ហង។

៦ ក កិប​លុយ​កាក់​ដាក់​ហោរ​ប៉ៅ    ក កិន​ពេក​កូវ​នៅ​ហ៊ាន​ជួយ    ក កោរ​យក​ប្រាក់​ហាក់​គ្មាន​ព្រួយ    ក កែប​កង់​មួយ​កើប​មិន​សល់។

៧. ក កោះ​តូច​ធំ​ដុះ​រាយ​គ្នា    ក កោង​កាង​ជា​ព្រៃ​សមុទ្រ    ក កាង​ពាំង​មុខ​ទុក​ប្រយុទ្ធ    ក កោដ្ឋ​មាស​សុទ្ធ​ដាក់​ធាតុ​ខ្មោច។

៨. ក កោត​ក្នុង​ចិត្ត​ពិត​មិន​យល់    ក កែវ​និមល​យល់​សាមាន្យ    ក កត់​ចំណាំ​ចិត្ត​ប្រុស​គ្មាន    ក កិច្ច​បោក​ប្រាណ​កែវ​នួន​ល្អង៕៚

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល