យី ឆេងអ៊ួ (ប៉េង)
1. ត្នោតខំប្រឹងផ្លែ ម៉ែខំធ្វើការ ដើម្បីនរណា គឺព្រោះតែកូន។
2. សញ្ជាតិជាខ្មែរ ថែបងថែប្អូន ត្នោតផ្លែរាប់ផ្លូន ពូនខ្មែរឲ្យថ្កើង។
3. ខ្មែរអឺយកូនខ្មែរ រួសរាន់ភ្ញាក់ឡើង សន្សំដាក់ទ្រើង ដាំដុះត្នោតខ្មែរ។
4. ក្រុងចម្ការស្រែ ដីនៅទំនេរ ប្រឹងបណ្ដុះថែ ត្នោតខ្មែរឲ្យច្រើន។
5. ត្នោតជួយជាតិខ្មែរ ឲ្យរីកចម្រើន ត្នោតខ្មែរដុះច្រើន មិនរើសកន្លែង។
6. ត្នោតខំប្រឹងលូត លាស់តែម្នាក់ឯង ត្នោតមិនចំបែង រឿងព្រួយរក្សា។
7. ដូច្នេះសូមអស់ កូនចៅខេមរា ខំប្រឹងរក្សា ស្ទួយត្នោតឡើងវិញ។
8. ឈប់កាប់បំផ្លាញ ឈប់កាប់គាស់ចេញ ខ្មែរនឹងចំណេញ សេដ្ឋកិច្ចបវរ៕៚