បទកាកគតិ
១.ផ្ទះយើងតូចមែន តែចិត្តរាប់សែន ទូលាយខ្លាំងណាស់ ឆ្លៀតពេលទំនេរ គួរខំអានខ្លះ សៀវភៅច្រើនណាស់ ជម្រះមន្ទិល។
២.សៀវភៅជាមិត្ត សក្ដិសមពេកពិត គួរយើងពេចន៍ពិល ប្រឹងប្រែងអានច្រើន ជម្រះមន្ទិល ដុះខាត់ទ្រុស្តសីល ព្យាយាមសាងគុណ។
៣. គង់លែងអផ្សុក រឿងសុកមម៉ុក ប្រែស្រាលលែងធ្ងន់ ចម្រើនចិត្តស្ងប់ ណាស្រស់តូចតន់ ចិត្តនឹងដូចមុន ជ្រះថ្លាដូចកើត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។