បទពាក្យប្រាំពីរ
១.ឆ្នាំថ្មីពីរពាន់ដប់បីហើយ ឆ្នាំថ្មីបានស្បើយទុក្ខកង្វល់ ឆ្នាំថ្មីគឺជាឆ្នាំសកល ឆ្នាំថ្មីលែងខ្វល់បានសុខា។
២.ឆ្នាំថ្មីសិរីប្រពៃពិត ឆ្នាំថ្មីមានរិទ្ធិគិតកិច្ចការ ឆ្នាំថ្មីកាក់កបកើតបញ្ញា ឆ្នាំថ្មីហានក្លាខ្លាំងពេកណាស់។
៣.ឆ្នាំថ្មីពរជ័យជោគកើតមាន ឆ្នាំថ្មីមិនឃ្លានទ្រព្យមិនខ្វះ ឆ្នាំថ្មីរកអ្វីបានត្រចះ ឆ្នាំថ្មីក្មេងចាស់សុខសប្បាយ។
៤.ឆ្នាំថ្មីមានន័យគ្រប់រូបា ឆ្នាំថ្មីនេះណាស្រស់ឆោមឆាយ ឆ្នាំថ្មីសម្បូណ៌ប្រាក់កាសចាយ ឆ្នាំថ្មីស្អាតកាយចិត្តគ្រប់គ្នា។
៥.ឆ្នាំថ្មីគ្មានភ័យដិតដល់ឡើយ ឆ្នាំថ្មីបានស្បើយពិតសុខជា ឆ្នាំថ្មីប្រុសស្រីគ្មានរោគា ឆ្នាំថ្មីគ្មានពៀរគ្មានកំហឹង។
៦.ឆ្នាំថ្មីផលថ្មីកើតមានច្រើន ឆ្នាំថ្មីកំណើនកើនលំនឹង ឆ្នាំថ្មីសួស្ដីលែងកំព្រឹង ឆ្នាំថ្មីរឹតរឹងរុងរឿងហោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។