បទពាក្យប្រាំបី (សូត្របែបប្រជាប្រិយ)
១.អង្ករដំណើបថែមសណ្ដែកល្ង ដណ្ដាំស្រេចល្អពូតសូនជាដុំ ទំហំម្រាមដៃលៃយ៉ាងសមរម្យ ប្រមូលគ្នាជុំបោះចោលតាមវត្ត។
២.ក្លិនជូរអសោចស្រោចដោយរលឹម ផ្គរលាន់គ្រឹមៗរអិលជើងភ្លាត់ ដួលប្រឡាក់ភក់ទឹកជន់លិចវត្ត យ៉ាប់ដល់កំណត់នៅបោះបង្ហិន។
៣.បើថាអ្នកមានវាមិនស្អីទេ នេះក្រជាងគេខំបោះបាយបិណ្ឌ ដូចបិណ្ឌបង្ហោះគឺបោះបង្ហិន បោះរួចមកវិញស្រែកសុំជំនួយ។
៤.អង្ករសណ្ដែកហើយមានទាំងល្ង បើដឹងយើងក្រកុំចេះតែពួយ បាយបិណ្ឌបង្ហោះអស់សុំជំនួយ ទម្រាំគេជួយដាច់ពោះខ្លួនឯង។
៥.ឆ្នាំនេះជំនន់ជន់លិចគ្មានសល់ បើយើងរវល់គិតតែបុណ្យបែង ខំបោះបាយបិណ្ឌបង្ហិនខ្លួនឯង មិនយូរចំបែងដាច់ពោះព្រោះបុណ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។