កំណាព្យ ១ មិថុនា

បទ​កាក​គតិ
2012-06-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ដោយ៖ យី ឆេងអ៊ួ (ប៉េង)

១. មួយ​មិថុនា    ទិវា​អស្ចារ្យ    ថ្នាក់​អន្តរជាតិ    សិទ្ធិ​ជា​សកល    មនុស្ស​ម្នា​ព្រោងព្រាត    ខិតខំ​ខ្មីឃ្មាត    ជ្រោម​សិទ្ធិ​កុមារ។

២. ដោយឡែក​ជាតិ​ខ្មែរ    ក៏​មិន​ធ្វេស​ដែរ    ស្ទួយ​ឲ្យ​ខេមរា    ទំពាំង​ស្នង​ជាតិ    ឲ្យ​បាន​ថ្លៃថ្លា    ឲ្យ​ទៅ​សាលា    កុមារ​ចេះ​ដឹង។

៣. មិន​តែ​ប៉ុណ្ណោះ    ប្រឹងប្រែង​ទាំង​អស់    ឲ្យ​ស្រស់​ព្រលឹង    មាន​សុខភាព​ល្អ    មាន​ការ​ចេះ​ដឹង    រស់​ក្នុង​លំនឹង    សេចក្ដី​ថ្លៃថ្នូរ។

៤. កុមារ​សប្បាយ    ចូលរួម​រីករាយ    ក្រុង​ស្រែ​ហែហូរ    ពុក​ម៉ែ​យាយ​តា    មើល​ថែ​មិន​ថ្ងូរ    អាណិត​អាសូរ    កុមារ​គ្រប់​រូប៕៚

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

កំណាព្យមានអត្ថន័យល្អ និងសូមសរសើរដោយស្មោះ តែមិនទាន់ស្គាល់មូលភេទនៃកំណាព្យច្បាស់លាស់។

Jun 12, 2012 10:27 AM