បទកាកគតិ
១.ចូលព្រះវស្សា អស់ជនខេមរា គួររក្សាសីល កាន់ធម៌សុចរិត ពិតមិនរេចរឹល ខំរក្សាសីល ទើបជួបនិព្វាន។
២.លះបង់កំណាញ់ រកសប្បុរសវិញ កុំនៅអឹមអៀន សន្សំតិចៗ ចូលខ្លួនបួសរៀន យកធម៌ធ្វើស្ពាន មនុស្សឆ្លងបានច្រើន។
៣.ប្រគេនព្រះសង្ឃ ត្រូវហ៊ានលះបង់ បុណ្យនឹងកើតកើន ចង្ហាន់បិណ្ឌបាត គួរខំក្រវើន បើលះបានច្រើន បុណ្យកើនទ្វេដង។
៤.បុណ្យចូលវស្សា ទោះនៅស្រុកណា មួយឆ្នាំមានម្តង ដូច្នេះគួរឆ្លៀត ធ្វើកុំសៅហ្មង នោះបុណ្យដែលប៉ង នឹងបានសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។