ប្រមាត់​ប្រមង់

ដោយ យី ឆេងអ៊ួ (ប៉េង)
2012-07-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

(បទកាកគតិ)

១. ប្រមាត់​ប្រមង់    ប្រមាត់​នាំ​បង់    ប្រមង់​នាំ​បាត់
ប្រមាត់​ប្រមង់    នាំ​ខ្មែរ​ខ្ចាយ​ខ្ចាត់    រដ្ឋ​គួរ​ទប់​ស្កាត់
ប្រមាត់​ប្រមង់។

២. កាល​ជំនាន់​មុន    ខ្មែរ​ជួប​ស៊យ​ស៊ុន    ជួប​រឿង​ខាត​បង់
ប្រមាត់​ប្រមង់    នាំ​គ្នា​ដើរ​ស្កាត់    លួច​គៃ​បំបាត់
ជីវិត​ក្មេងៗ។

៣. ដល់​ពេល​ឥឡូវ    ជួប​រឿង​អាស្រូវ    ផ្អើល​អស់​គេ​ឯង
ប្រមាត់​ប្រមង់        មិន​ចេះ​កោត​ក្រែង    សម្លាប់​ក្មេងៗ
វះ​យក​ក្រលៀន។

៤. តើ​ពិត​ឬ​ទេ?    សូម​ជួយ​ជាតិ​ខ្មែរ    គ្រប់​អស់​កោះ​កៀន
រាវ​រក​ការ​ពិត    មនុស្ស​វះ​ក្រលៀន    កុំ​ឲ្យ​បៀតបៀន
ខ្មែរ​ត​ទៅ​ទៀត។

៥. បើ​សិន​ការ​ពិត    រដ្ឋ​គួរ​រឹតត្បិត    ការពារ​ញោមញាតិ
ឈប់​ឲ្យ​សត្រូវ    ធ្វើ​បាប​ខ្មែរ​ទៀត    ក្រែង​លិច​លង់​ជាតិ
ស្ដារ​វិញ​លែង​បាន៕