១. បើចង់ឲ្យស្រួច ដូចជាបន្លា
ទឹកចិត្តហានក្លា ប្រាជ្ញាមោះមុត។
២. ត្រូវប្រឹងធ្វើការ រៀនសូត្រអត់ធ្មត់
ដល់ទីបំផុត គង់បានឆ្លងរួច។
៣. បើចង់ឲ្យមុត ឧស្សាហ៍សម្រួច
ស្មើចិត្តប៉ងកួច ចង់បានត្រូវប្រឹង។
៤. ទោះត្រូវលំបាក កុំមានចិត្តខឹង
បណ្ដុះព្រលឹង ទទួលខុសត្រូវ។
៥. ចង់ដុះត្រូវដាំ តម្រង់តម្រូវ
ល្បិចល្បងក្នុងក្រៅ កិច្ចការរៀនសូត្រ ។
៦. ចិត្តខឹងលះបង់ កាន់ចិត្តស្លូតបូត
ទៀងត្រង់រហូត ក្លាហានវៃឆ្លាត៕