បទកាកគតិ
១. ត្រៀមទៅបោះឆ្នោត មិត្តអើយកុំឆោត បោះដោយសេរី
បោះឆ្នោតដូរយក សិរីសួស្ដី ដល់ខ្មែរប្រុសស្រី គ្រប់ទីតំបន់។
២. បោះដើម្បីសុខ បោះលះក្ដីទុក្ខ គ្រប់គ្នាបន់ស្រន់ បោះឃុំសង្កាត់
គិតបានល្អិតល្អន់ អភិវឌ្ឍតំបន់ ឲ្យស្រស់បំព្រង៕