សិទ្ធិ​កុមារ

ដោយ លោក ហំ ប៉ោវ៉ិញ (សមាគម​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ទី​២៨)
2012-08-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

(បទ​ពំនោល)

១​មិថុនា​ទិវា    កុមារ​គ្រប់​គ្នា    មាន​សិទ្ធិ​សេរី​គ្រប់គ្រាន់។

គេច​ផុត​ពី​ការ​រេ​ជិះជាន់    មិន​មាន​គ្នេរគ្នាន់    រីករាយ​ដូច​ផ្កា​ព្រហាម។

មាន​សិទ្ធិ​ក្នុង​ការ​ទារ​ទាម    គ្មាន​អ្នក​គំរាម    រំលោភ​បំពាន​បាន​ឡើយ។

កុមារ​ទាំង​ឡាយ​នេះ​ហើយ    មិន​អាច​កន្តើយ    ត្រូវ​តែ​ការពារ​ដិតដល់។

រដ្ឋាភិបាល​ខ្វាយខ្វល់    ដោះស្រាយ​ហើយ​ផ្ដល់    សិទ្ធិ​ឲ្យ​កុមារ​ពេញ​លេញ។

ផ្ដន្ទាទោស​អ្នក​ណា​ទិញ    កិបកេង​ចំណេញ    ពេស្យាចារ​លើ​កុមារ។

មិន​ប្រើ​អំពើ​ហិង្សា    បង្ខំ​ធ្វើ​ការ    ជួញដូរ​គ្រឿង​ញៀន​ខុស​ច្បាប់។

ឃើញ​ខុស​នាំ​គ្នា​ជួយ​ប្រាប់    ឲ្យ​កុមារ​ឆាប់    កែ​ខ្លួន​ធ្វើ​ជា​មនុស្ស​ល្អ។

កុមារ​អ្នក​ជា​សសរ    ទ្រូង​ជាតិ​បន្ត    វេន​ពី​ចាស់ៗ​ទាំង​ឡាយ។

អនាគត​ផុត​អន្តរាយ    ស្រុក​ទេស​សប្បាយ    កុមារ​ជា​ស្នង​ឫស្សី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។