ហ៊ាន​លះ​បង់​ស្រា

ដោយ យី ឆេងអ៊ួ (ប៉េង)
2012-07-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

(បទ​កាកគតិ)

១. ហ៊ាន​លះ​បង់​ស្រា    ជីវិត​ជ្រះ​ថ្លា    ដូច​ចន្ទ​ពេញ​វង់
ហ៊ាន​លះ​បង់​ស្រា    ប្រាជ្ញា​ផូរផង់    ជីវិត​មិន​បង់
ព្រោះ​សុខភាព​ល្អ។

២. ហ៊ាន​លះ​បង់​ស្រា        រាង​នឹង​សង្ហា    គ្រួសារ​បវរ
ហ៊ាន​លះ​បង់​ស្រា    ញាតិ​មិត្ត​សាទរ    សំណាង​នឹង​ល្អ
ប្រាក់​កាស​នឹង​កើន។

៣. ហ៊ាន​លះ​បង់​ស្រា        គំនិត​ប្រាជ្ញា    នឹង​រីក​ចម្រើន
គ្រួសារ​នឹង​ខ្ពស់    សក្ដិ​យស​នឹង​កើន    ប្រទេស​នឹង​ថ្កើង
អាយុ​យឺន​យូរ។

៤. ហ៊ាន​លះ​បង់​ស្រា        គឺ​មាន​ន័យ​ថា    បាន​ជួយ​គិតគូរ
បាន​លះ​ហិង្សា    បិតា​គំរូ    ពុក​ម៉ែ​មីង​ពូ
ស្រលាញ់​រាប់​អាន។

៥. ហ៊ាន​លះ​បង់​ស្រា        គំរូ​ខេមរា    សង់​អង្គរ​បាន
បើ​សិន​ប្រមឹក    នោះ​នឹង​ខក​ខាន    សំណង់​ប៉ុន្មាន
មិន​អាច​រួច​ឡើយ។

៦. ហ៊ាន​លះបង់​ស្រា    ទោះ​មាន​ញាតិ​ថា    សូម​កុំ​កន្តើយ
លះ​ចុះ​ណា​មិត្ត    ពិត​ជា​ល្អ​ហើយ    ត្រូវ​លះ​ឲ្យ​ហើយ
ទាន់​ខ្លួន​នៅ​ស្ដាប់។

៧. ហ៊ាន​លះ​បង់​ស្រា        ទោះ​ជា​វ័យ​ណា    គួរ​ហ៊ាន​ធ្វើ​ត្រាប់
គួរ​លះ​កុំ​ខ្មាស        ណា​ស្រស់​ចំណាប់    នេះ​បា​សូម​ប្រាប់
នឹង​បាន​ថ្លៃថ្នូរ៕