(បទកាកគតិ)
១. ហ៊ានលះបង់ស្រា ជីវិតជ្រះថ្លា ដូចចន្ទពេញវង់
ហ៊ានលះបង់ស្រា ប្រាជ្ញាផូរផង់ ជីវិតមិនបង់
ព្រោះសុខភាពល្អ។
២. ហ៊ានលះបង់ស្រា រាងនឹងសង្ហា គ្រួសារបវរ
ហ៊ានលះបង់ស្រា ញាតិមិត្តសាទរ សំណាងនឹងល្អ
ប្រាក់កាសនឹងកើន។
៣. ហ៊ានលះបង់ស្រា គំនិតប្រាជ្ញា នឹងរីកចម្រើន
គ្រួសារនឹងខ្ពស់ សក្ដិយសនឹងកើន ប្រទេសនឹងថ្កើង
អាយុយឺនយូរ។
៤. ហ៊ានលះបង់ស្រា គឺមានន័យថា បានជួយគិតគូរ
បានលះហិង្សា បិតាគំរូ ពុកម៉ែមីងពូ
ស្រលាញ់រាប់អាន។
៥. ហ៊ានលះបង់ស្រា គំរូខេមរា សង់អង្គរបាន
បើសិនប្រមឹក នោះនឹងខកខាន សំណង់ប៉ុន្មាន
មិនអាចរួចឡើយ។
៦. ហ៊ានលះបង់ស្រា ទោះមានញាតិថា សូមកុំកន្តើយ
លះចុះណាមិត្ត ពិតជាល្អហើយ ត្រូវលះឲ្យហើយ
ទាន់ខ្លួននៅស្ដាប់។
៧. ហ៊ានលះបង់ស្រា ទោះជាវ័យណា គួរហ៊ានធ្វើត្រាប់
គួរលះកុំខ្មាស ណាស្រស់ចំណាប់ នេះបាសូមប្រាប់
នឹងបានថ្លៃថ្នូរ៕