(បទពាក្យប្រាំពីរ)
១. អាណិតស្ត្រីជាភរិយា ជួបប្តីឫស្យាមកវាយដំ
កូនតូចបានឃើញខំស្រែកយំ ពុកអើយកូនសុំកុំវាយម៉ែ។
២. មីងអើយពុកអើយឈប់វាយទៅ បើម៉ែមិននៅគ្មានអ្នកថែ
កូនចង់នៅជុំពុកនិងម៉ែ ជួបសុខដូចគេគ្មានហិង្សា។
៣. ម្ដេចពុកព្រៃផ្សៃអីយ៉ាងនេះ ទ្រូងកូនស្ទើរប្រេះក្ស័យសង្ខារ
មីងពុកព្រួតវាយឲ្យពិការ ម៉ែស្ទើរមរណាហើយណាពុក។
៤. ពុកអើយមីងអើយភ្ញាក់ខ្លួនមក ឲ្យកូនពន្លកស្គាល់ក្តីសុខ
ឈប់ប្រើហិង្សាតទៅមុខ កូនលែងជួបទុក្ខដូចពេលមុន។
៥. ធម៌អហិង្សាពិតបវរ ឲ្យគ្រួបានល្អឈប់ស៊យស៊ុន
កូនបានចម្រើនផុតទារុណ គុណពុកពិតធ្ងន់ព្រោះរាបសា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។