(បទកាកគតិ)
១. គួរកុំប្រមាថ ពាក្យមិនល្អស្អាត នាំខូចសង្គម
មនុស្សសម័យថ្មី គួរឈប់និយម ពាក្យពូនជាដុំ
ផ្លុំឆេះជាតិខ្មែរ។
២. គួរដឹងខ្លួនខុស ញាតិអើយចាំចុះ ត្រូវហ៊ានកែប្រែ
ចង់ឈ្នះហិង្សា ខន្តីកុំប្រែ ប្រើពាក្យថ្កើងទ្វេរ
សមពូជអ្នកជា។
៣. គួរកុំប្រមាថ នាំតែខូចខាត ខ្មែរទាំងអស់គ្នា
ខឹងចងពៀរគេ នាំទុក្ខវេរា ដល់អ្នកវិញណា
នៅទីបញ្ចប់។
៤. អ្នកមិនដឹងខុស មិត្តអើយចាំចុះ នឹងភពប្រសប់
ជនពាលឫស្យា វេរាគ្រប់សព្វ មិនចេះឈរឈប់
លុះសូន្យសង្ខារ៕