១. ភ្លើងទុក្ខភ្លើងទៀនញៀនរាត្រី ត្រីវល់ឥតបីស្រីចូលកាយ
កាយទើបឡើងកស្រប្រញាយ ញ៉ាយកិបកេងចាយបាយខ្វះដាំ។
២. ពណ៌ភ្លឺចិញ្ចាចដាចចិត្តមិត្ត មិត្តមិនចេះគិតរឹតផ្សាឆ្អាំ
ឆ្អាំចិត្តពុកម៉ែខ្សែដុតដាំ ដាំខុសពូជផ្សាំផ្ដាំកូនចៅ។
៣. ប្រឡូកប្រឡាក់កាកសំណល់ ណល់ខុសហេតុផលកលខ្មួលខ្មៅ
ខ្មៅឱ្យមករៀនប្រៀនប្រដៅ ដៅនាំសោកសៅវ៉ៅបែបពាល។
៤. លៃអស់គំនិតគិតផែនការ ការស្រស់ជីវាចាររោលរាល
រាលកើតភ្លើតភ្លើនផ្គើនរង្គាល គាលក្រហមងាលវាលចៃឈ្នាន់។
៥. យុវប្រហារការខ្លួនឯង ឯងប៉ងសម្ដែងស្ញែងលូកលាន់
លាន់បានលង់លក់ជក់គ្នេរគ្នាន់ គ្នាន់ត័្មនពាក់ព័ន្ធជាន់ពន្លិច។
៦.ជនចៃសង្គមយំមិនចេញ ចេញត្រូវគេដេញម៉ិញលង់លិច
លិចការសិក្សាចារមិនភ្លេច ភ្លេចទោះបីធ្មេចរេចមេរៀន៕