១. មិត្តអើយបើទៅរៀនក្រៅស្រុក ប្រញាប់សម្រុកឆាប់វិលវៃ
មកជួយសាងជាតិកុំសង្ស័យ ចាស់ក្មេងប្រុសស្រីជាតិត្រូវការ។
២. បើមិនត្រឡប់ខាតខេមរា ក្រុងស្រែចំការអ្នកណាសាង
ពុកម៉ែសង្ឃឹមជាទីអាង តឹកតាងគឺមានតែមិត្តហើយ។
៣. បើមិត្តត្រឡប់មកជួយទៀត ពុកម៉ែញោមញាតិពិតល្ហែល្ហើយ
អស់អ្នកប្រាជ្ញខ្មែរកុំកន្តើយ សាងជាតិឲ្យទាន់កម្លាំង៕