១. មាសមុំអូនយំតើព្រោះរឿងអ្វី? យំយប់យំថ្ងៃណាស្រស់ស្នេហ៍ស្នង
អូនយំម្នាក់ឯងហើយគេងបែរខ្នង ឱ! ស្រស់នួនល្អងនឹកស្រុកមែនទេ?
២. កុំភ័យកុំព្រួយណាស្រស់ពិសី បងនឹងលកលៃឲ្យថ្លៃមាសមេ
អូនបានទៅលេងបងប្អូនពុកម៉ែ លេងចំការស្រែស្រុកខ្មែរយើងហើយ។
៣. ញញឹមៗម្តងវិញនួនល្អង ញញឹមរកបងណាស្រស់ត្រាណត្រើយ
ញញឹមនាំជ័យ មង្គលយើងហើយ ញញឹមសះស្បើយពីទុក្ខទាំងឡាយ៕