១. ក្រសួងប្រឹងប្រែង រៀបចំចាត់ចែង កិច្ចការប្រឡង
គិតដល់សិស្សគ្រូ គន់គូរចងក្រង ព្រោះមានបំណង
ចង់ឲ្យបានច្បាស់។
២. ប្រឡងបាក់ឌុប គ្រូខ្លះថាគ្រប់ ព្រោះជាឱកាស
អាចរកលុយកាក់ ក្នុងថ្នាក់បានខ្លះ គ្មានគិតអាម៉ាស់
ប្រឹងរកសោហ៊ុយ។
៣. មេប្រយោគខ្លះ ស្មោកគ្រោកខ្លាំងណាស់ មុខក្រាស់រឿងលុយ
ទារសិស្សត្រង់ៗ ក្មេងបង់ឲ្យព្រុយ ប្រ៊ុយយ៉ុងជានុយ
លុយចូលហោប៉ៅ។
៤. មេប្រយោគអរ សិស្សភ័យភ្នែកស ព្រោះខ្លួនឯងឆៅ
ចេះមិនប្រាកដ អាងកត់សំណៅ ឡេមឡឺមចេញក្រៅ
មើលផៅសន្តាន។
៥. អ្នកមានមិនថ្វី កូនអ្នកក្រក្រី ស្បែកដណ្តប់ប្រាណ
គ្រូថាស្មើនេះ គេជិះសុទ្ធឡាន ត្រូវការថ្កើងថ្កាន
មានបានឡើងទ្វេ។
៦. សិស្សរៃលុយគ្នា តាមគ្រូទាមទារ គ្មានរួចមួយទេ
ព្រោះតែចង់ជាប់ មានភ័ព្វដូចគេ ក្នុងពោះលួចជេរ
ព្រោះគេក្រប្រាក់។
៧. ក្រសួងចង់ល្អ សិស្សប្រឹងត្រដរ ឲ្យបានជាប់បាក់
រីអនុរក្ស វូមវៈលុយកាក់ ប្រមូលតាមថ្នាក់
បានប្រាក់គគោក។
៨. សិស្សត្រូវប្រឹងរៀន គ្រូចេះអៀនប្រៀន ក្រសួងស្គាល់រោគ
ទើបមានគុណភាព កើតលាបជ័យជោគ ខ្មែរក្រោកឈប់ងោក
យោគឡើងល្បាញល្បី៕