១. រោងកុនរោងកេរ រោងកុនស្រុកខ្មែរ ថែវប្បធម៌ជា
រោងកុនរីកសាយ សប្បាយព្រោងព្រាត អ្នកមើលប្រជ្រៀត
ព្រោះចង់ទស្សនា។
២. ចម្លែកពេលនេះ ពិតមិនវិសេស ដូចជាសាវតា
កុនកេរបរទេស រីកយ៉ាងសង្ហា ឯកុនខេមរា
ហាក់គ្មានអ្នកខ្វល់។
៣. បើតែយ៉ាងនេះ កុនខ្មែរវិសេស ពិតជួបអំពល់
វប្បធម៌គង់បាត់ ពិតខ្ចាត់គ្មានសល់ ខ្មែរអើយសូមខ្វល់
តម្កើងខ្មែរវិញ។
រស្មីល្បុក្កតោ
១. ល្បុក្កតោដុះដាល នៅក្នុងដែនដី ក្នុងបណ្ណាល័យ និស្ស័យអ្នកប្រាជ្ញ
កូនខ្មែរខំថែ អភិវឌ្ឍអង់អាច ល្បុក្កតោមិនខ្លាច ទន់ភ្លន់រាបសា។
២. ល្បុក្កតោរំលេច ភ្លឺផ្លេកអស្ចារ្យ ក្នុងចិត្តខេមរា សិល្បៈច្រើនមុខ
ក្បាច់រាប់រយពាន់ ទន់ភ្លន់ល្វតល្វន់ ប្រាជ្ញាគ្រប់គ្រាន់ ការពារដីខ្មែរ។
៣. កូនចៅជាន់ក្រោយ ចិត្តមិនប្រួលប្រែ មិនបែកពីខ្មែរ មិនស្នេហ៍ខុសខ្នាត
ស្នេហ៍ណាចំណេញ ទើបប្រឹងសង្វាត កែច្នៃឲ្យស្អាត សមខ្មែរទើបយក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។