១. ថ្ងៃទីប្រាំបួន ខែវិច្ឆិកា
ទិវាអស្ចារ្យ បុណ្យឯករាជ្យជាតិ។
២. សម្ដេចទាមទារ បារាំងទ័លស្នៀត
លែងគ្រប់គ្រងទៀត ខ្មែរមានសេរី។
៣. សម្ដេចទាមទារ រដ្ឋហត្ថលេខី
បានដោយជោគជ័យ ធានាឯករាជ្យ។
៤. ទ្រង់ដាក់លក្ខខណ្ឌ បារាំងឈប់ជ្រៀត
លើឯករាជ្យទៀត មកលើរដ្ឋខ្មែរ។
៥. ឯករាជ្យជាតិយើង រឹងមាំព្រោះតែ
ប្រមុខរដ្ឋខ្មែរ រាជរាស្ត្រនិយម។
៦. អង្គសម្ដេចឱ ក្សត្រដ៏ឧត្ដម
ទ្រង់បានខិតខំ បូជាកម្លាំង។
៧. ម្យ៉ាងព្រោះរាស្ត្រខ្មែរ ក្លាហានតតាំង
ទប់ទល់នឹងខ្មាំង សត្រូវកាលនុះ។
៨. ដឹងច្បាស់សាមគ្គី ពិតនាំជាតិរស់
ទាំងស្រីទាំងប្រុស ណាក៏គាំទ្រ។
៩. ដូច្នេះកូនចៅ ខ្មែរដ៏បវរ
គួរតែស្មោះស ការពារឯករាជ្យ។
១០. តគ្រប់ជំនាន់ ទប់ស្កាត់គ្រោះកាច
សាមគ្គីអំណាច មាំគ្រប់ជំហាន៕