សួស្តី​ឆ្នាំ​២០១៣

ដោយ យី ឆេងអ៊ួ (ប៉េង)
2013-01-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

បទ​ពាក្យ​ប្រាំបី

១.សួស្តី​ឆ្នាំ​ថ្មី​សិរី​មង្គល    ចូរ​កើត​មាន​ដល់​ញាតិ​មិត្ត​គ្រប់​គ្នា    ទោះ​នៅ​ជិត​ឆ្ងាយ​ក្រុង​ស្រែ​ចម្ការ    អាមេរិក​កាណាដា​ជប៉ុន​ឥណ្ឌា។

២.សូម​បាន​ក្តី​សុខ​សម្បត្តិ​កើត​កើន    ប្រាជ្ញា​ចម្រើន​ស្មារតី​ហូរហៀរ    សុខភាព​មាំមួន​បាន​គ្រប់​អង្គារ    កាយ​ក្រ​ជរា​សីលធម៌​បវរ។

៣.ឆ្នាំ​ថ្មី​សូម​ឲ្យ​ជោគជ័យ​ប្រសើរ    ឈ្នះ​គ្រប់​ដំណើរ​ញាតិ​ជួយ​សាទរ    សូម​មាន​សំណាង​រស់នៅ​ក្នុង​ធម៌    មាន​ចិត្ត​មនុស្ស​ធម៌​ធ្វើ​ល្អ​មិន​ឈប់។

៤.សួស្តី​ឆ្នាំ​ថ្មី​សិរី​សោភី    ជោគ​ល្អ​គ្មាន​ពីរ​ប្រសើរ​លើស​លប់    ពីរ​ពាន់​ដប់​បី​ល្អ​ទាំង​ថ្ងៃ​យប់    ចង្រៃ​ឧបទ្រព​ចៀស​ឆ្ងាយ​ឲ្យ​អស់។

៥.ពីរ​ពាន់​ដប់​បី​សូម​ឲ្យ​ជាតិ​ខ្មែរ    ឲ្យ​បាន​ស្គាល់​តែ​ចម្រើន​ឥត​ថ្លោះ    សូម​សាមគ្គី​ធម៌​ចែង​ចាំង​ផ្លេកផ្លោះ    គំនុំ​ទាំង​អស់​រសាយ​លែង​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល