បទពាក្យប្រាំបី
១-ធ្វើការក្រៅស្រុកចំណេញលុយកាក់ ធ្វើការខុសថ្នាក់ខាតបង់វប្បធម៌ ធ្វើការក្រៅស្រុកបាត់អស់សសរ បាត់បង់អក្សរភាសាជាតិខ្មែរ។
២-ធ្វើការក្រៅស្រុកប្រថុយច្រើនណាស់ ការធ្លាប់ល្អល្អះព្រោះតែដីស្រែ ពលករចេញអស់ពីផ្ទៃស្រុកខ្មែរ ដីនៅទំនេរធ្វើស្រែលែងបាន។
៣-សល់តែមនុស្សចាស់នៅផ្ទះមើលក្មេង ល្បែងមិននាំលេងក្មេងបាត់កម្សាន្ត ចាស់ទ្រោមកម្លាំងទ្រាំទ្រលែងបាន ចៅតូចប៉ុន្មានបាត់ភាពកក់ក្តៅ។
៤-អ្នកពេញកម្លាំងសម្រាំងស្រុកគេ ស្រុកយើងគ្មានទេសល់តែខ្លោចឆៅ បើសិននៅក្នុងមិនព្រមចេញទៅ សាមគ្គីញាតិផៅគង់ឈ្នះលំបាក។
៥-គួរយើងនាំគ្នាពិចារណាឲ្យល្អ សាមគ្គីស្មោះសជម្នះតោកយ៉ាក ខំប្រឹងក្នុងស្រុកធ្វើកុំសម្រាក ស្រាវជ្រាវល្បងសាកអភិវឌ្ឍជាតិខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។