តើ​មាន​ទុនប៉ុន្មាន ទើបឤចបើក​រោងចក្រ​ម្សៅមី​បាន ?

2008-03-15

ក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ លោក សាន សុវិទ្យ បានលើកយករឿង ដំឡូងមី មកជម្រាប ព្រោះឃើញថា ជាដំណាំ ដែលកំពុងត្រូវប៉ាន់ ជាពិសេស សម្រាប់បងប្អូននៅស្រុកនានា ក្នុងតំបន់ខាងលិច បាត់ដំបង ជាប់នឹងប្រទេសថៃ ។

លោក ឈឿន មុនី ទីប្រឹក្សាច្បាប់ របស់ក្រុមហ៊ុន អេស.ប៊ី.អឹម.ស៊ី.ជី. ដែលបើករោងចក្រ ម្សៅមី នៅសំពៅលូន មានប្រសាសន៍ ទាំងមោទនភាព ដូច្នេះ ៖ š«ទីផ្សារចាត់ទុកថា ទីផ្សារពិភពលោក តែម្តង មិនមែនតែទីផ្សារ សម្រាប់តែថៃ តែវៀតណាម តែកម្ពុជាយើងទេ គឺថា ម្សៅមី ដំឡូងមីក្រៀមនេះ ហើយនិង ស្អីៗទាំងអស់ ចេញពីដំឡូងហ្នឹង គឺជា ទីផ្សារពិភពលោក តែម្តង›»

រហូតដល់ទឹកស្អុយ ហូរចេញពីរោងចក្រ ក៏គេឤចលក់បានដែរ ៖ š«សូម្បីតែ កាកដំឡូង ដែលសល់ពីចម្រាញ់ ដែលសល់ ហើយហ្នឹង ក៏គេដណ្តើមគ្នាទិញ គេកក់លុយកក់អីទៀត ជាពិសេស ខាងវៀតណាម ហើយថៃ គេចូលមកកក់លុយ ស្អីៗ កាកដែលសល់ពី ម្សៅមីហ្នឹង ។ រួចទឹកស្អុយ ដែលប្រើប្រាស់ រោងចក្រហើយហ្នឹង គឺហូរទៅក្នុងឤង ដែលគេហៅថា ស្តុកឤងទឹកស្អុយហ្នឹង ឤហ្នឹង ក៏គេសុំទិញទឹកហ្នឹង ទៅទៀត ។ ខ្ញុំមិនដឹងថា គេយកទៅធ្វើអីទេ ខ្ញុំមិនដឹងដែរ›»

លោក ឈឿន មុនី ធានាថា លោកមានទីផ្សារ ទូលំទូលាយណាស់ សម្រាប់កសិផល ដំឡូងមីនេះ ៖ š«ព្រោះយើងមាន ទីផ្សារច្រើនណាស់ រាល់ថ្ងៃហ្នឹង យើងកុងត្រា ជាមួយនឹង ជប៉ុនផង ជាមួយកូរ៉េផង ជាមួយចិនផង ជាមួយខាងវៀតណាមទៀត ថៃទៀត ។ ថៃហ្នឹង មិនសូវជាប៉ុន្មានទេ គាត់ច្រើនតែប្រើប្រាស់ ផលិតផលគាត់ហ្នឹង អស់សព្វគ្រប់អស់ បានគាត់ចាប់ផ្តើម ទិញរបស់យើង›»

មានមិត្តអ្នកស្តាប់ នៅឯនាយសមុទ្រខ្លះ បានសម្តែង សេចក្តីប្រាថ្នា ចង់ដើរតាមគំរូ លោក ឈឿន មុនី ចូលមកជួយ បង្កើត ទីផ្សារទិញដំឡូងមី ពីកសិករខ្មែរ ក្នុងបំណង ជួយលើកស្ទួយ ជីវភាពប្រជាពលរដ្ឋផង ទប់ស្កាត់បាតុភូត ចំណាកស្រុក លបលួចឆ្លងដែន ចូលទៅធ្វើកម្មករ នៅប្រទេសជិតខាងផង ។

ចំពោះរឿងនេះ ខ្ញុំបានសួរលោក ឈឿន មុនី ថា តើឤចនឹង មានបញ្ហាអ្វីទេ បើមាន រោងចក្រម្សៅមី ថែមទៀត ក្នុងតំបន់នោះ ?

លោកឆ្លើយមកវិញដូច្នេះ ៖ š«មានរោងចក្រតែមួយទេ ប៉ុន្តែ បើតាមមែនទែនទៅ ត្រូវការរោងចក្រ ប្រហែលជា ៥ ទៅដល់ ៧ អីណោះ មួយជួរព្រំដែន បានឤចបម្រើការ លើដីទឹក ទាំងអស់នោះបាន ពីព្រោះ ដីទឹកទាំងអស់នោះ ប្រហែលជា គិតតាំងពីម៉ាឡៃ មកដល់ សំពៅលូន ភ្នំព្រឹក្ស កំរៀង សំឡូតអីហ្នឹង និងប៉ៃលិនអីហ្នឹង មានប្រហែលជា ជាង ១០ម៉ឺនហិកតា ឯណោះ សម្រាប់បង្កបង្កើនផលហ្នឹង រោងចក្រមួយៗហ្នឹង ត្រូវការដី ប្រហែលជា ជាង ៤ពាន់ហិកតា តែប៉ុណ្ណឹងទេ›»

មានគេចង់ដឹងថា តើត្រូវមានប្រាក់ទុនប៉ុន្មាន ទើបឤចបើក រោងចក្រម្សៅមី ដូចលោក ឈឿន មុនី បាន ? ៖ š«មានប្រាក់ ចាប់ប្រហែលពី ២,៥ ទៅដល់ ៣លានដុល្លារ បើកបានហើយ ។ ប្រហែលប៉ុណ្ណឹងឯង យើងឤចមានដី ព្រោះដីឥឡូវ វាឡើងថ្លៃ មិនមែន ដូចការខ្ញុំធ្វើ ខ្ញុំថោកមែនទែន ។ ឥឡូវ ដីក្បែររោងចក្រខ្ញុំ ឥឡូវ មួយហិកតា ជាង ៦ម៉ឺនដុល្លារ កាលពីទិញតែជាង មួយពាន់ដុល្លារ›»

ក្រៅពីនេះ លោកទីប្រឹក្សាច្បាប់នៃក្រុមហ៊ុន អេស.ប៊ី.អឹម.ស៊ី.ជី. ក៏ណែនាំផងដែរ ឱ្យប្រើតែ ម៉ាស៊ីនល្អៗ ៖ š«មកទាក់ទងខ្ញុំមក ព្រោះខ្ញុំធ្លាប់ ដកពិសោធ ជាមួយរោងចក្រ គឺថា ធ្វើនេះ គ្រឿងម៉ាស៊ីន ល្អៗច្រើន យើងកុម៉្មង់ ពីខាងកាណាដា ពីឤល្លឺម៉ង់ ពីថៃ ពីអីៗ គឺយើងយកតែល្អៗ ។ ទិញរបស់ចិនអី គឺធូរថ្លៃទេ ប៉ុន្តែ ខ្ញុំធ្លាប់ទៅមើល នៅខាងវៀតណាម ឬក៏ ជាយដែនខ្មែរយើង ខាងកើតហ្នឹង ឃើញដូចជា មិនសូវជាល្អ ហើយម្ស៊ៅ បើប្រៀបធៀបទៅ គឺអត់ល្អដូចម្ស៊ៅ របស់ខាងខ្ញុំទេ›»

លោកពាណិជ្ជកររូបនេះ បានប្រាប់ខ្ញុំថា លោកឤចជួយសម្រួល ការឱ្យជនរួមជាតិណា ដែលប្រាថ្នា ចង់បណ្តាក់ទុន បើករោងចក្រ ដើម្បីពង្រីកទីផ្សារ ដល់ប្រជាកសិករខ្មែរ ៖ š«ខ្លួនខ្ញុំផ្ទាល់ ក៏ខ្ញុំមានទីមួយ ខ្ញុំមានបទពិសោធន៍ ហើយទីពីរនេះ ខ្ញុំមានទំនាក់ទំនងល្អ ជាមួយ រាជរដ្ឋាភិបាល ហើយជាមួយនឹង ស្ថាប័នសមត្ថកិច្ច ទាំងអស់ហ្នឹង ខ្ញុំឤចជួយ ធ្វើម៉េច ឱ្យបានក្រុមហ៊ុន មកច្រើនមក ល្អមែនទែនទៅ ដើម្បីឱ្យ ប្រជាកសិករយើង ទាំងខេត្តបន្ទាយមានជ័យ ទាំងខេត្តបាត់ដំបង ទាំងក្រុងប៉ៃលិន អីហ្នឹង លោកមានកំណើន ជីវភាព ក៏ដូចជាមានមុខរបរនេះ យើងកាត់បន្ថយ ការទៅរកទទួលទាន នៅប្រទេសថៃ នៅប្រទេសជិតខាង ផ្សេងទៀត ដោយសារថា ឃើញឆ្លងទាំងហ្វូង ទាំងហ្វាយ ឃើញវេទនា ភ្នែកណាស់›»

មានសំណួរមួយ ពីខ្មែរឯនាយសមុទ្រ ដែលតែងតែបារម្ភថា ការបណ្តាក់ទុន នៅកម្ពុជា ត្រូវឆ្លងកាត់ ការិយាធិបតេយ្យ ច្រើនដំណាក់កាល ត្រូវបង់លើតុ ក្រោមតុ ច្រើនកន្លែង ធ្វើឱ្យមាន ពាក្យចចាមឤរ៉ាមថា វិនិយោគនៅស្រុកខ្មែរ ថ្លៃជាង នៅប្រទេសដទៃ តើរឿងនេះវាយ៉ាងណា ? ៖ š«មែនទែនទៅ ខ្ញុំមិនដឹងដែរ ប៉ុន្តែ សម្រាប់ខាងខ្ញុំ គឺមិនមានស្អីទេ មានតែគេជួយ សប្បាយចិត្តណាស់ រដ្ឋអំណាច តាំងពីថ្នាក់ទាប រហូតដល់ថ្នាក់ខ្ពស់ គឺថា សប្បាយចិត្តមែនទែន ប៉ុន្តែមានតែបង់ ទៅតាមផ្លូវរដ្ឋ មិនជាប៉ុន្មានទេ បើប្រៀបធៀប ប្រទេសជិតខាង គឺស្រុកខ្មែរយើង ថោកជាងគេបង្អស់ ថោកមែនទែន តែម្តង ។ រួច រឿងសគុណក្រោមតុ លើតុហ្នឹង ខ្ញុំដូចអត់ដែលជួបផង មិនដែលជួបទេ ។ មកពីយើងអ្នកក្រៅ ជួនណាមកទៅ យើងអត់តាមច្បាប់ តាមទម្លាប់វា យើងចេះតែ ចង់លឿនទៅ យើងចេះតែរត់ការ រត់អីទៅ ក៏វាឤចដែរ ព្រោះ អ្នកស្រុកខ្មែរ មានអ្នកខ្លះ គាត់ចេះតែទទួល ឃើញអ្នកមកពីក្រៅ ទទួលយកទៅរត់ការអ៊ីចឹងទៅ ជួនណា រត់អស់តែពីរ គាត់ថា ៥ទៅ យើងចេះតែជឿគ្នាទៅ ហើយអត់ជួយសម្អាត អត់ជួយពិចារណា ទាំងអស់គ្នាទៅ ដល់ហើយទៅ ចេះតែល្បីថា ស្រុកយើង មានក្រោយតុ លើតុអីច្រើន›»

ដើម្បីឱ្យមានទំនុកទុកចិត្ត កាន់តែខ្លាំង លោក ឈឿន មុនី បញ្ជាក់ថា មានការជួយសម្រួល ការពីថ្នាក់ដឹកនាំ ក្នុងការបណ្តាក់ទុននេះ រួមទាំងការទិញភ្លើងអគ្គិសនី ពីខាងថៃផង ព្រោះរោងចក្រ បើប្រើអគ្គិសនី ថោកជាង ហើយឤចជួយគាំពារបរិស្ថាន បានល្អជាង ការប្រើឥន្ធនៈ ប្រភេទដទៃទៀត ។

លោក ឈឿន មុនី បានមានប្រសាសន៍ថា ៖ «វាសុទ្ធតែគំនិតល្អៗ ពីថ្នាក់ដឹកនាំ ប្រទេសដែរ ក្នុងនោះ មានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង ដែរ ដែលលោក ចេះតែពិភាក្សា ហើយខ្ញុំ ចេះតែ សុំយោបល់លោកដែរ ឱ្យលោកជួយមើល តើរកគំនិតអី ? កាលណា ធ្វើនៅក្បែរថៃ វាយ៉ាងម៉េច អីយ៉ាងម៉េច ? ឥឡូវ យើងក៏បានទិញភ្លើង ពីថៃមក ក៏ធូរថ្លៃគួរសមដែរ មិនជាស្អីទេ ។ មួយយប់មួយថ្ងៃ យើងប្រើអស់ ១ពាន់គីឡូវ៉ាត់ឯណោះ ឤជ្ញាធរយើង បានជួយយើងច្រើន ជួយបង្កលក្ខណៈងាយស្រួល ទាំងខាងថៃ ទាំងខាងខ្មែរយើង ដូចជាមិនមានអីទេ›»