ខណៈដែលកសិករខ្មែរ កំពុងនិយមដាំដំឡូងមី នាពេលនេះ មានការព្រួយបារម្ភថា ការដាំដំឡូងមី ឤចនឹងធ្វើឱ្យដីហឹរ ខ្សោះជីជាតិ ។
អ្នកដែលសម្តែង ការព្រួយបារម្ភដូច្នេះ តែងតែ លើកយកឧទាហរណ៍ ប្រទេសថៃ ដោយមានឤរម្មណ៍ថា ដីចម្ការដំឡូងនៅថៃ ច្រើនពុំមានជីជាតិ ។
តាមពិតទៅ ការដាំដំណាំអ្វី តែមួយមុខច្រើនឆ្នាំ ដោយមិនដាក់ជី សងឱ្យដីវិញទេនោះ ដីក៏តែងតែហឹរ អស់ជីជាតិជាធម្មតា ។ លោកបណ្ឌិត ខៀវ បូរិន្ទ ប្រធានមជ្ឈមណ្ឌល អភិវឌ្ឍន៍ ការចិញ្ចឹមសត្វ និងកសិកម្ម មានប្រសាសន៍ថា បន្ទាប់ពីបាន ធ្វើការពិសោធ រយៈពេលបីឆ្នាំ ដើម្បីវាស់មើលថា តើដំណាំអ្វី ដែលស្រូបយកជីពីដី ច្រើនជាងគេ រវាងដំឡូងឈើ ម្នាស់ និងពោត ។ លោកបានពិនិត្យឃើញថា ដំឡូងស្រូបជីពីដី តិចជាងម្នាស់ និងពោតទៅទៀត ។
លោកបណ្ឌិត ខៀវ បូរិន្ទ បានមានប្រសាសន៍ថា ៖ «គេនាំគ្នាជជែកគ្នា ហើយ គេថា ដំឡូងឈើហ្នឹង ជាដំណាំមួយ ដែលធ្វើឱ្យខូចខាត បំផ្លាញដី ប៉ះពាល់ដី ប៉ុន្តែតាមពិត ខ្ញុំមើលទៅ ដំណាំអ្វីក៏ដោយ ក៏វាត្រូវការជីជាតិ ។ បើសិនយើងដាំ ហើយយើង អត់ដាក់ជីជាតិ ដំណាំណា ក៏ធ្វើឱ្យប៉ះពាល់ ដល់ដីដែរ» ។
តាមការសិក្សារបស់អង្គការ ហ្វាវ ឬស្បៀងឤហារ និងកសិកម្ម ក្នុងទសវត្សរ៍ ៨០ និង ៩០ ដំឡូងមី ឬដំឡូងឈើនេះ ពុំមែនជាដំណាំ ដែលធ្វើឱ្យដីខូច ជាងដំណាំដទៃទៀត នោះឡើយ ។
នៅប្រទេសថៃ ដោយសារដំឡូងមីឤចដាំបាន លើដី ដែលមិនសូវមានជីជាតិ ហើយធន់ទ្រាំនឹង ភាពរាំងស្ងួត ទើបគេច្រើនដាំដំឡូងមី ក្នុងតំបន់ឦសាន នៃប្រទេស ដែលជាតំបន់ដី ខ្សត់ជីជាតិស្រាប់ ។
ស្តីពីបញ្ហានេះ លោកបណ្ឌិត ខៀវ បូរិន្ទ បញ្ជាក់ដូច្នេះ ៖ «ដីដែលខ្សោះជីជាតិ មែនទែនក៏ដោយ សុទ្ធតែ ដីខ្សាច់ដីអីហ្នឹង ហើយភ្លៀងតិចតួច ដំឡូងឤចរស់បាន ហើយផលិតបានមើម ដល់ពេលអ៊ីចឹងទៅ អ្នកដែលមកឃើញ ចុងក្រោយហ្នឹង ដំឡូងឤចរស់បាន នៅលើដី ដែលពិបាកអ៊ីចឹង ដូចជាដីខ្សាច់អី មិនសូវមានជីជាតិ អ៊ីចឹង អ្នកមកក្រោយថា ដោយសារ ការដាំដំឡូងឈើ វាធ្វើឱ្យប៉ះពាល់ ធ្វើឱ្យខូចខាតដីធ្លី» ។
ដំឡូងមីកាលណាដាំថ្មីៗ មិនសូវពូកែតស៊ូទប់ទល់នឹង ស្មៅ ឬរុក្ខជាតិចង្រៃ ដទៃទៀតឡើយ ។ បើមិនបោចស្មៅចង្រៃ ទាន់ពេលទេនោះ ឤចនឹងធ្វើឱ្យដំណាំខូចខាត ប្រមូលផល មិនបានល្អ ។ នៅប្រទេសថៃ និងវៀតណាម ពីសម័យមុនគេ តែងប្រើនង្គ័លរនាស់ ភ្ជួររាស់ បង្កប់ស្មៅ ឬ ប្រើការបោច ដោយដៃ ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ កសិករខ្លះ គេលែងប្រើពលកម្ម បោចជម្រះស្មៅទៀតហើយ គឺគេប្រើថ្នាំ សម្លាប់ស្មៅវិញ ។
ឧទាហរណ៍ អ្នកស្រី សុគន្ធា អ្នកបាត់ដំបង ដែលបានទៅធ្វើ ចម្ការដំឡូងមី នៅស្រុកសំពៅលូន ប្រាប់វិទ្យុឤស៊ីសេរី ថា អ្នកស្រីជួលគេ មកបាញ់ថ្នាំ សម្លាប់ស្មៅជាជាង ប្រើកម្លាំងមនុស្ស បោច ៖ «ពេលដែលវាលូតលាស់ បានបន្តិច ត្រូវបាញ់ស្មៅវា បាញ់ថ្នាំ កុំឱ្យស្មៅវាដុះ ស្មើដំឡូង ។ ពេលនោះ យើងអត់មានប្រើ កម្លាំងច្រើនទេ យើងជួលគេ ម៉ៅទាំងអស់តែម្តង ដូចថា ដីយើងមាន ៥០រ៉ៃអ៊ីចឹង អ្នកឯង ដើរបាញ់ស្មៅឱ្យខ្ញុំទៅ» ។
ការកម្ចាត់ស្មៅនេះ ជាការចាំបាច់ក៏ពិតមែន តែដីចម្ការ ដែលគ្មានអ្វី ជាគម្របដីនេះ ធ្វើឱ្យកើតបាតុភូត សំណឹកដី ដោយសារដំណក់ទឹកភ្លៀង និងលំហូរទឹក បណ្តាលឱ្យ ទិន្នផល ដំណាំដំឡូងមី ធ្លាក់ចុះ ។ ម៉្យាងទៀត ការដាំដំឡូង តែមួយមុខច្រើនឆ្នាំ ជាប់ៗគ្នា ក៏ធ្វើឱ្យទិន្នផល ចុះទាបដែរ ។
លោកបណ្ឌិត ខៀវ បូរិន្ទ មានប្រសាសន៍ បញ្ជាក់ពីរឿងនេះដូច្នេះ ៖ «កាលណាគាត់ ចាប់ផ្តើមធ្វើ បន្តគ្នាអ៊ីចឹងទៅ ហើយធ្វើច្រើនឆ្នាំ បន្តអ៊¥ចឹងទៅ ភាគច្រើន គឺកសិករយើង ពឹងផ្អែកលើ ធម្មជាតិ ដាំធ្វើម៉េច ដំណាំណាដែលពូកែ ផលិតបានផលច្រើន ហើយ ចំណាយតិច ហើយ ដល់ពេលរយៈពេល យូរទៅ ធ្វើឱ្យមានបញ្ហា យើងដាំ ដំឡូងឈើហ្នឹង ប៉ុន្មានឆ្នាំ តគ្នាទៅ វាឤចប៉ះពាល់ដល់ បញ្ហាជីជាតិនៅក្នុងហ្នឹង» ។
អង្គការ ហ្វាវ បានសិក្សាពីការដាំដំឡូងមី ឆ្លាស់គ្នានឹង សណ្តែកដីផង សណ្តែកបារាំងផង ក្នុងរយៈពេល ១៥ឆ្នាំ លទ្ធផលដែលបានគឺ កសិករបានទទួលទិន្នផល ស្មើនឹង ៨៧% នៃទិន្នផល ដែលដាំដុះ ដោយវិធីដូចគ្នានោះ ក្នុងឆ្នាំដំបូង ។ ក្រៅពីនេះ ការបាចកំបោរស និងជាពិសេស ការដាក់ជី ក៏ជាវិធីសំខាន់ ក្នុងការទប់ស្កាត់ មិនឱ្យទិន្នផល ធ្លាក់ចុះផងដែរ ។
ការដាំឆ្លាស់ដំណាំ គឺដាំដំឡូង ១រង ២រង ឆ្លាស់គ្នានឹង សណ្តែកដី ១រង ២រង ឬក៏ សណ្តែកបាយ សណ្តែកសៀង ៘ លទ្ធផលនៃការសិក្សានេះ បង្ហាញថា បានទិន្នផល សេដ្ឋកិច្ច រួមរហូតដល់ ១៧០% បើប្រៀបធៀបទៅនឹង ការដាំដំឡូងមី តែមួយមុខប៉ុណ្ណោះ ។ ហើយ ក្នុងការដាំឆ្លាស់ដំណាំនេះ គេឤចប្រើ រុក្ខជាតិដទៃទៀត ក្រៅពីសណ្តែកក៏បាន ។
លោកបណ្ឌិត ខៀវ បូរិន្ទ អធិប្បាយពីរឿងនេះដូច្នេះ ៖ «ឧទាហរណ៍ ដើមកន្ធំថេត ពពួកស្នោរ ពពួកអស់ហ្នឹង គេហៅថា ពួក... ដែលវាឤចចាប់... ។ យើងដាំចន្លោះៗគ្នា មួយខាងដំឡូង មួយជួរវាទៅ ពពួក...ហ្នឹង» ។
យោងតាមការសិក្សា របស់អង្គការហ្វាវ ការដាំបង្វិលដំឡូង និងសណ្តែកដី ឬដំឡូង និងសណ្តែកបាយ ផ្តល់លទ្ធផលដូច្នេះ ៖ «ដំឡូង នៅឆ្នាំទី៥ និង៦ បានផល ច្រើនជាងដំឡូង ដែលដាំជាប់គ្នា រៀងរាល់ឆ្នាំ ដោយមិនឆ្លាស់នឹង ដំណាំដទៃ ។ ហើយ ក្រោយឆ្នាំទី៦ សារធាតុសរីរាង្គ ក្នុងដី ក៏នឹងកើនបរិមាណ ព្រោះតែការដាំបង្វិល ដំណាំនេះ ប៉ុន្តែ ក្នុងទស្សនៈ របស់លោក ខៀវ បូរិន្ទ វិធីដាំ ដោយបង្វិលដំណាំនេះ ពុំមានភាពប្រាកដនិយម សម្រាប់ កសិករកម្ពុជាទេ» ។
លោកបណ្ឌិត ខៀវ បូរិន្ទ បានឱ្យដឹងថា ៖ «បច្ចុប្បន្ននេះ យើងកំពុងត្រូវការ ផលិតផល មើមដំឡូង សម្បើមណាស់ ដូច្នេះ បើសិនឱ្យកសិករ ឆ្នាំនេះ គាត់ដាំដំឡូងឈើ ហើយឆ្នាំក្រោយ គាត់ដាំអីមួយទៀតទៅ ចាំមកឆ្លាស់ ត្រឡប់មកក្រោយវិញ ។ ដូច្នេះ វាអត់ផ្តល់ លទ្ធផលសេដ្ឋកិច្ច ដល់គាត់ បានគ្រប់គ្រាន់» ។
លោក ខៀវ បូរិន្ទ ស្នើថា បើមិនប្រើវិធី ឆ្លាស់ដំណាំនោះទេ គប្បីប្រើជី ៖ «ល្អនោះ គឺមានតែ គាត់ដាក់ជី យើងឤចប្រើ ជីធម្មជាតិ ឬក៏ប្រើជីគីមី ទៅតាមលទ្ធភាព ដែលគាត់មាន ប៉ុន្តែដល់ពេល គាត់ដាំដំឡូង ច្រើនហិកតា យើងរកជីធម្មជាតិ លាមកសត្វអី វាអត់គ្រប់គ្រង ។ ដូច្នេះ វាមានតែអនុវត្ត តាមការណែនាំ របស់អ្នកក្សេត្រសាស្ត្រ ដែលគេបានសិក្សាហើយ តើដំឡូងនេះ ត្រូវដាក់ជីប៉ុន្មាន... » ៕
© 2008 Radio Free Asia
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
វិធីដាំនិងប្រយោជន៍នៃដំណាំល្ហុងខ្វង (ភាគ១)
កសិករក្រីក្រភាគខាងត្បូងប្រទេសស្រូបយកប្រាក់៨០%ពីទីផ្សារ
កសិករប្រឈមមុខនឹងបញ្ហាក្នុងការបង្កបង្កើនផល
វិធីបង្កើនទិន្នផលស្រូវឲ្យបានច្រើន
សំណួរចម្លើយជុំវិញដំណាំដំឡូងមី និងការផលិតម្សៅមី
វិធីនិងបច្ចេកទេសដាំដំឡូងមី
ប្រេស៊ីលមានជោគជ័យជាងគេក្នុងការផលិតអេតាណុល
បច្ចេកទេសបណ្ដុះនិងការថែទាំដំណាំស្វាយ