ប័ណ្ណសារព័ត៌មាន
2022-07-01
កសិករមួយចំនួនងាកមកចាប់អារម្មណ៍ផលិតជីសរីរាង្គធម្មជាតិប្រើប្រាស់ដោយខ្លួនឯងដោយប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងសហគមន៍ និងកាកសំណល់ផ្ទះបាយជាដើម។
2021-02-19
កសិករ និងអ្នកជំនាញកសិកម្ម ចង់ឃើញរដ្ឋាភិបាល មានជំហររឹងមាំក្នុងការទប់ស្កាត់ ទំនិញនាំចូលពីប្រទេសជិតខាង ជាពិសេសមុខទំនិញ ដែលជាផលិតផលកសិកម្ម មានដូចជាត្រី សាច់ បន្លែជាដើម ដើម្បីទុកឱកាសទីផ្សារដល់កសិករក្នុងស្រុកពង្រឹងសមត្ថភាព និងអាជីវកម្មរបស់ខ្លួន។
2020-11-15
សង្គមស៊ីវិល ធ្វើការផ្ដោតលើបញ្ហាកសិកម្ម និងជីវភាពកសិករ និងអង្គការមួយចំនួនទៀតបានរកឃើញថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩ ដោយរាប់ពីខែមករា ដល់ពាក់កណ្តាលឆ្នាំ២០២០នេះ កសិករ នៅតាម បណ្តាខេត្តមួយចំនួន បានបាត់បង់ប្រាក់ចំណូល ជិតពាក់កណ្ដាល ចំណែកផលិតផលក៏ធ្លាក់ចុះដែរ ក៏ប៉ុន្តែការចំណាយបានកើនឡើងទៅវិញ។
2020-10-04
ការលើកឡើងបែបនេះ ស្របពេលដែលមានក្រុមយុវជន ជានិស្សិត មានគ្នាពី៥ ទៅ១០នាក់ ចំណាយពេលដែលសល់តិចតួចពីការសិក្សា និងការងារ ស្ម័គ្រចិត្តមកជួយខាងទីផ្សារកសិកម្ម និងស្វែងរកព័ត៌មានផ្សេងដែលមានសារសំខាន់ដល់កសិករ ដោយប្រើប្រាស់បណ្ដាញសង្គម និងការចុះស្រាវជ្រាវផ្ទាល់។
2020-01-06
មុខរបរចិញ្ចឹមឃ្មុំ ក្នុងប្រអប់ ឬកេះ តាមបែបធម្មជាតិកំពុងតែពេញនិយម ក្រោយពីការស្វែងរកឃ្មុំព្រៃ ជាលក្ខណៈប្រពៃណីនោះស្ទើរតែបាត់បង់ទៅហើយ ដោយសារព្រៃផ្ទៃដីព្រៃឈើបានបាត់បង់ជាបន្តបន្ទាប់។ ខេត្តដែលមានការចិញ្ចឹមឃ្មុំ ភាគច្រើនមាននៅខេត្តសៀមរាប កំពង់ចាម ខេត្តត្បូងឃ្មុំ ប៉ៃលិន និងខេត្តបាត់ដំបង ជាដើម ដែលជាតំបន់សម្បូរណ៍ចម្ការផ្លែឈើ។
2019-12-06
សហគមន៍សម្បូរសប្បាយ ដែលជាស្ថាប័នក្រៅរដ្ឋាភិបាលមួយ ធ្វើការងារផ្ដោតលើការដាំដុះដំណាំបន្លែ ផ្លែឈើ សរីរាង្គ (Organic) កំពុងពង្រីកសកម្មភាព និងសក្ដានុពលរបស់ខ្លួន នៅទូទាំងប្រទេស។
2019-11-03
ក្នុងរយៈពេល ១៦ថ្ងៃ នៃយុទ្ធនាការ គឺពីថ្ងៃទី១ ដល់ថ្ងៃទី១៦ តុលាកន្លងទៅនោះ ក្រុមការងាររបស់សម្ព័ន្ធសមាគមរកឃើញថា នៅកសិករនៅក្នុងសហគមន៍មួយចំនួនកំពុងប្រឈម នឹងបញ្ហាដីធ្លី ដើមទុន និងបច្ចេកទេសនៃការដាំដុះជាដើម។
2019-09-16
ការធ្លាក់ចុះចំនួនកសិករអាជីពនេះ ធ្វើឱ្យកម្ពុជាជួបបញ្ហាប្រឈមជាច្រើន ក្នុងការរកផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់តាមតម្រូវការនៅលើទីផ្សារក្នុងស្រុក និងជាការបើកឱកាសឱ្យមានការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាង។
2019-07-28
ប្រជាកសិករនៅខេត្តភាគឦសាន នៃប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការវិវឌ្ឍទៅរកភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ទោះយ៉ាងណាក្តី ពួកគាត់ នៅតែជួបបញ្ហាប្រឈមមួយចំនួនធំនៅឡើយ ។
2019-07-02
អ្នកជំនាញបារម្ភថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនបរទេសមួយចំនួន ដែលចង់វិនិយោគលើវិស័យកសិកម្មនៅខេត្តត្បូងឃ្មុំនេះ នឹងមិនទទួលបានជោគជ័យឡើយ ដោយកត្តាកង្វះប្រព័ន្ធធារាសាស្ត្រ និងប្រភពទឹកដែលធានាប្រើបានគ្រប់គ្រាន់ទាំងរដូវប្រាំង និងវស្សា។
2019-06-02
ដំណាំក្រូចវល្លិទ្រើង ឬ Passion Fruit កំពុងមានទីផ្សារល្អនៅកម្ពុជា ព្រោះមានអ្នកដាំតិច ហើយតម្រូវការដំណាំប្រភេទនេះមានការកើនឡើង ព្រោះពលរដ្ឋចាប់ផ្ដើមយល់ដឹងពី សារប្រយោជន៍ច្រើនពីដំណាំនេះ។ តើក្រូចវល្លិ ឬ Passion Fruit មានសារប្រយោជន៍យ៉ាងដូចម្ដេចខ្លះ ហើយគេដាំដុះរបៀបណាទើបបានផលនោះ?
2019-05-19
អ្នកជំនាញ និងអ្នកមានបទពិសោធន៍លើរបរកសិកម្មបានឲ្យដឹងថា ដើម្បីឲ្យការដាំដុះក្នុងរដូវទាំងពីរនេះ ប្រកបដោយសក្ដានុពលនោះ កសិករត្រូវមានផែនការច្បាស់លាស់ ដូចជាការរៀបចំដីធ្វើដីថ្នាលដំណាំ បច្ចេកទេសនៃការដាំដុះ និងការជ្រើសរើសប្រភេទដំណាំ ដែលធន់នឹងអាកាសធាតុតាមរដូវកាលនីមួយៗ។
2019-05-12
សមាគមចិញ្ចឹមសត្វកម្ពុជា នៅតែមានក្តីព្រួយបារម្ភអំពីអាជីវកម្មចិញ្ចឹមសត្វ ជាពិសេស អាជីវកម្ម ចិញ្ចឹមជ្រូក ដោយសារតែមានករណីផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) ពុំទាន់មានវ៉ាក់សាំងការពារ ឬថ្នាំព្យាបាលជំងឺនេះបាននៅឡើយ។
2019-04-13
ទំនាយមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ចូល ៦៣ គ.ស ឆ្នាំ២០១៩ ត្រង់ទំនាយទឹកទន្លេ បានព្យាករណ៍ ថាឆ្នាំនេះនឹងមានទឹកតិច។ ចំណែកទំនាយ ត្រង់កេណ្ឌធញ្ញអាហារ ក៏បានព្យាករណ៍ដែរថា ស្រូវក្នុងស្រែ ចម្ការបានផលតែមួយភាគទេ ខូចខាតអស់ ៩ភាគ។
2019-03-30
អង្គការក្រៅរដ្ឋាភិបាលមួយចំនួនចុះសម្របសម្រួល ណែនាំកសិករ នៅតាមតំបន់ដែលងាយប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងទឹកស្រោចស្រព ដើម្បីឱ្យពួកគាត់ចងក្រងជាក្រុមពិភាក្សា រៀបចំផែនការរក្សាទឹកទុក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីកុំឱ្យករណីខ្វះទឹកនេះ ក្លាយជាឧបសគ្គ ដល់ដំណើរការដាំដុះរបស់កសិករ។