ត្រីក្រពត ជាត្រីដែលមានរសជាតិឆ្ងាញ់ពេញនិយមនៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ជាពិសេសនៅចិន និងជប៉ុន។ ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកមច្ឆជាតិ ឱ្យដឹងថា ត្រីក្រពតជាត្រីពុលខ្លាំង ហើយធ្វើឱ្យមានអ្នកពុលជារៀងរាល់ឆ្នាំ។
អូទីស្សឹម (Autism) ជាបញ្ហាមួយដែលស្ដាប់ទៅថ្មី ហើយប្លែកសម្រាប់ពលរដ្ឋកម្ពុជា។ អ្នកជំនាញខាងចិត្តសាស្ត្រ ឬអ្នកធ្វើការទាក់ទងនឹងផ្លូវចិត្តកុមារ ចាត់ទុកថា អូទីស្សឹម គឺជាពិការភាពមួយប្រភេទរបស់កុមារ ហើយកុមារអូទីស្សឹម កាន់តែមានចំនួនច្រើនឡើងនៅលើពិភពលោកបច្ចុប្បន្ន។
ជំងឺស្ទះសរសៃឈាមបេះដូង គឺជាជំងឺមួយដែលអាចបណ្ដាលឱ្យអ្នកជំងឺស្លាប់ភ្លាមៗ ព្រោះតែបេះដូងគាំង។ អ្នកជំនាញខាងបេះដូង ឱ្យដឹងថា មានមនុស្សរាប់លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺគាំងបេះដូង។
ជំងឺរបេង ត្រូវបានអ្នកជំនាញឱ្យដឹងថា នៅតែជាបញ្ហាធំ និងពិបាកដោះស្រាយនៅឡើយនៅលើពិភពលោកយើងសព្វថ្ងៃនេះ។ រីឯប្រទេសកម្ពុជា វិញ ត្រូវបានមន្ត្រីសុខាភិបាលផ្នែកជំងឺរបេង បញ្ជាក់ថា ក៏នៅតែមានច្រើនករណីដែរ។
ជំងឺផ្ដាសាយបក្សី (H5N1) ត្រូវបានគេរាយការណ៍ថា កើតមានជារឿយៗនៅប្រទេសក្នុងតំបន់អាស៊ី។ នៅប្រទេសចិន កាលពីប៉ុន្មានសប្ដាហ៍មុន ក៏កើតមានករណីជំងឺនេះដែរ។ ចំណែកឯប្រទេសកម្ពុជា វិញ គ្រាន់តែត្រឹម ២ខែដើមឆ្នាំ២០១៣ មានមនុស្ស៩នាក់ហើយដែលឆ្លងជំងឺនេះ ហើយភាគច្រើនបានស្លាប់។
ជំងឺភ្នែក ជាបញ្ហាសុខភាពមួយដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង។
បញ្ហាសារធាតុពុលឈ្មោះ អាសេនិក (Arsenic) នៅក្នុងទឹក នៅតែជាកង្វល់មួយចំពោះមនុស្សក្នុងពិភពលោក។
ជំងឺគ្រុនពោះវៀន ជាជំងឺឆ្លងមួយដែលនៅតែយាយីសុខភាពពលរដ្ឋខ្មែរនៅឡើយ។ គ្រូពេទ្យពន្យល់ថា ជំងឺនេះឆ្លងរាលដាលខ្លាំងតាមចំណីអាហារ និងទឹក ជាពិសេស នៅទីណាដែលខ្វះអនាម័យ។ ទន្ទឹមគ្នានេះ អ្នកស្រុកនៅខេត្តកំពង់ធំ ក៏ជួបប្រទះជំងឺនេះដែរ។
ក្រុមអ្នកជំនាញខាងសុខភាពផ្លូវចិត្ត នៅប្រទេសកម្ពុជា នៅតែវាយតម្លៃថា បញ្ហាក្នុងរបបខ្មែរក្រហម ជាមូលហេតុមួយនៃជំងឺផ្លូវចិត្តរបស់ពលរដ្ឋខ្មែរជាច្រើន នៅសម័យបច្ចុប្បន្ននេះ ក្រៅពីកត្តាផ្សេងៗមួយចំនួនទៀត។ អ្នកជំនាញទទូចឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើបញ្ហានេះ។
អ្នករស់នៅក្នុងតំបន់បុរីកីឡាចំនួន ១០៩គ្រួសារ ដែលនៅសេសសល់ពីក្រុមហ៊ុនផានអ៊ីម៉ិច (Phanimex) ឈូសកម្ទេចផ្ទះដើម្បីយកដីកាលពីដើមឆ្នាំ២០១២ ហើយនៅមិនទាន់ទទួលបានសំណងជាផ្ទះនៅឡើយ កំពុងរងនូវបញ្ហាសុខភាពជាច្រើន។
មន្ត្រីជំនាញខាងសុខាភិបាល និងអ្នកស្រាវជ្រាវខ្លះមានទស្សនៈដូចគ្នាថា ការជ្រើសរើសសេវាព្យាបាល និងថែទាំសុខភាពនៅក្រៅប្រទេស មានការចំណាយលុយច្រើនជាងនៅក្នុងស្រុក។
នៅពេលបច្ចុប្បន្ននេះ មានគូស្វាមីភរិយាមួយចំនួន មានបញ្ហាលំបាកក្នុងការមានកូន។ បញ្ហាលំបាកក្នុងការមានកូន ឬហៅថា ការអត់កូន ច្រើនមានការប៉ះពាល់ដល់អារម្មណ៍របស់គូស្វាមីភរិយា ដែលប្រាថ្នាចង់បានកូន ហើយមិនបានដូចបំណង។