សហព្រះរាជឤជ្ញា នៃតុលាការសាលាក្តីខ្មែរក្រហម បានអំពាវនាវ ឱ្យមាន ការស៊ើបអង្កេតថ្មីៗ ថែមទៀត នៅមណ្ឌលសន្តិសុខ ឃុំឃាំង មួយ កាលក្នុងសម័យឃោរឃៅ ដែលគេបានដឹង ជាទូទៅ នៅស្រុកខ្មែរនោះ ។
នៅក្នុងការដាក់ពាក្យបន្ថែម ជាផ្លូវការ កាលពីថ្ងៃពុធកន្លងទៅ ជូន សហចៅក្រម ស៊ើបអង្កេតនោះ សហព្រះរាជឤជ្ញា បានស្នើសុំ ឱ្យមាន ការស្រាវជ្រាវ ចំពោះ ការពោលអះឤងនានា ដែលលើកឡើង ដោយក្រុមសង្គមស៊ីវិល និងជនរងគ្រោះ ។
ព័ត៌មាន របស់អង្គការសហប្រជាជាតិ ចុះថ្ងៃ ២៨ មីនា ២០០៨ បានឱ្យដឹងថា ការអះឤងនោះ គឺទាក់ទងនឹង មណ្ឌលសន្តិសុខមួយ ដែលខ្មែរជាច្រើន ត្រូវបានឃុំឃាំង ដោយខុសច្បាប់ រង ស្ថានភាពអមនុស្សធម៌ និង បង្ខំឱ្យធ្វើពលកម្មធ្ងន់ធ្ងរ រងទារុណកម្ម និង ត្រូវបានគេសម្លាប់ កាលក្នុងចន្លោះ ឆ្នាំ ១៩៧៥ និង ១៩៧៩ ។
សហព្រះរាជឤជ្ញា លោក រ៉ូប៊ែ ប៉ឺទី (Robert Petit) បានមាន ប្រសាសន៍ថា ចំពោះ ការអះឤងនោះ បើសិនជា រកឃើញថា ពិតមែននោះ ឤចបានជាឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ហើយ ឤចជា ការរំលោភច្បាប់ព្រហ្មទណ្ឌ ឆ្នាំ ១៩៥៦ ដែលឤច ដាក់ទោស ក្រោមច្បាប់ របស់ តុលាការខ្មែរក្រហមផង ។
សហព្រះរាជឤជ្ញា ក៏បានស្នើឱ្យមានការស៊ើបអង្កេតលើ នួន ជា, អៀង សារី, ខៀវ សំផន, អៀង ធីរិទ្ធ និង កាំង ហ្កិចអ៊ាវ ដែលបច្ចុប្បន្ន កំពុងស្ថិតក្នុង មន្ទីរឃុំឃាំងនោះ ថាតើ ពាក់ពន្ធនឹង ឧក្រិដ្ឋកម្មនោះឬទេ ? ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
មេខ្មែរក្រហម៤រូបអាចនឹងត្រូវជំនុំជម្រះរួមគ្នាក្នុងសវនាការមួយ
អង់គ្លេសស្វាគមន៍ការចាប់ខ្លួនជនសង្ស័យខ្មែរក្រហម
អតីតជនសង្ស័យខ្មែរក្រហមម្នាក់ទៀតត្រូវបានចាប់ខ្លួន
អៀង សារី-អៀង ធីរិទ្ធ ត្រូវបានអនុញ្ញាតឲ្យជួបគ្នាម្ដងក្នុង១សប្ដាហ៍
ក្រសួងអប់រំគ្រោងបញ្ចូលមុខវិជ្ជាស្ដីពីរបបខ្មែរក្រហមក្នុងកម្មវិធីសិក្សា
ជីវប្រវត្តិសង្ខេប របស់ ខៀវ សំផន
សាលាក្តីខ្មែរក្រហមប្រតិកម្មចំពោះអង្គការOSJI
បារាំងនឹងផ្តល់ប្រាក់១លានដុល្លារដល់សាលាក្តីខ្មែរក្រហម
មន្ទិលសង្ស័យអំពើពុករលួយក្នុងសាលាក្តីខ្មែរក្រហមត្រូវបានជម្រះ