បទសម្ភាសន៍​ជាមួយ លោក ស៊ូ កប (ភាគ៧៥)

នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាលមរណៈ ភាគ​ទី​៧៥ សូម​លើក​យក​បទសម្ភាសន៍​ជាមួយ លោក ស៊ូ កប ដែល​ធ្លាប់​មាន​ជីវភាព​ជា​ព្រះសង្ឃ​នៅ​ក្នុង​តំបន់​រំដោះ​មួយ​កន្លែង​របស់​ខ្មែរក្រហម ។

ផ្តើម​ពី​ឆ្នាំ​១៩៧០ នៅ​ពេល​ដែល​ប្រទេស​ខ្មែរ​ធ្លាក់​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្រ្គាម ភូមិភាគ​ខ្លះៗ​នៃ​ប្រទេស​ត្រូវ​ក្រុម​ឧទ្ទាម​ទ័ពព្រៃ​ខ្មែរក្រហម​ដណ្តើម​កាន់​កាប់​បាន​ជា​បណ្តើរៗ ។ ភូមិ​ស្រុក​ទាំងឡាយ​ដែល​ខ្មែរក្រហម​ត្រួតត្រា​បាន​នោះ​ហើយ បាន​ត្រូវ​ហៅ​ថា «តំបន់រំដោះ» ។

តាម​ការ​ចងចាំ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​តំបន់​រំដោះ បង្ហាញ​ឲ្យ​ដឹង​ថា មាន​បទពិសោធន៍​ផ្សេងៗ​ពី​គ្នា​ទាក់ទិន​ទៅនឹង​ការ​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ។ តំបន់​ខ្លះ​មាន​ការ​អនុញ្ញត​ឲ្យ​គោរព​ប្រតិបត្តិ​យ៉ាង​ទូលំ​ទូលាយ ឯ​តំបន់​ខ្លះ​ទៀត​មាន​ការ​ហាមប្រាម ។

សូម​អញ្ជើញ​ស្តាប់​លោក ស៊ូ កប ដែល​ធ្លាប់​មាន​ជីវភាព​ជា​ព្រះសង្ឃ​នៅ​ក្នុង​តំបន់​រំដោះ​មួយ​កន្លែង រំឭក​អំពី​ការ​គោរព​ព្រះពុទ្ធ​សាសនា​នៅ​ទី​នោះ តាមរយៈ​សំណួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖

កាលពី​សប្តាហ៍​មុន​ឧបាសក ស៊ូ កប អតីត​ព្រះសង្ឃ​មួយ​អង្គ​បាន​រំឭក​ជូន​ជ្រាប​អំពី​ការ​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា នៅ​ក្នុង​តំបន់​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ខ្មែរក្រហម​មួយ​កន្លែង​នៅ​ក្នុង​ខែត្រ​បាត់ដំបង ។

នៅក្នុង​នាទី ប្រវត្តិនៃដំណើរទៅកាន់វាលមរណៈ នា​ពេល​នេះ​សូម​អញ្ជើញ​ស្តាប់​អំពី​ដំណើរ​ជីវិត​របស់​សង្ឃ ស៊ូ កប បន្ទាប់​ពី​ខ្មែរក្រហម​ឡើង​កាន់កាប់​អំណាច​នៅ​កម្ពុជា នៅ​ថ្ងៃ​ជ័យជម្នះ ១៧ មេសា ឆ្នាំ​១៩៧៥ នោះ​មក តាមរយៈ​សំណួរ​របស់​លោក ជីវិតា ដែល​មាន​សេចក្តី​ដូច​តទៅ ៖

ស្ថិត​ក្រោម​អំណាច​គ្រប់គ្រង​របស់​ពួក​ខ្មែរក្រហម នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ អតីត​ព្រះសង្ឃ​មួយ​អង្គ ព្រះនាម ស៊ូ កប ត្រូវ​ខ្មែរក្រហម​បង្ខំ​ឲ្យ​លោក​សឹក ហើយ​តម្រូវ​ឲ្យ​លោក​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​របស់​ខ្មែរក្រហម ។

លំដាប់​តទៅ​នេះ លោក ជីវិតា អ្នក​រៀបរៀង​នាទី​ប្រវត្តិ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​វាល​មរណៈ បន្ត​ការ​សាកសួរ​លោក ស៊ូ កប នៅ​ក្នុង​បទ​សម្ភាសន៍​ភាគ​បន្ត ផ្តោត​អំពី​យោធា​បដិវត្តន៍​របស់​ពួក​ខ្មែរក្រហម មាន​ភារកិច្ច​ធ្វើ​អ្វី​ខ្លះ នា​កាល​ណោះ ៖

តាម​ការ​ស្រាវជ្រាវ​មួយ​ចំនូន​បាន​បញ្ជាក់​ថា នៅ​ខណៈ​មាន​ការ​សម្លាប់​មនុស្ស​រង្គាល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ យោធា​ខ្មែរក្រហម​ជា​ច្រើន​មិន​បាន​ដឹង​អំពី​ការ​សម្លាប់​ទាំង​នោះ​ទេ ហើយ​អ្នក​ខ្លះ​ក៏​បាន​បាត់បង់​សាច់​ញាតិ​របស់​ខ្លួន​ទៀត​ផង ។

នៅ​ក្នុង​នាទី ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ នា​ពេល​នេះ សូម​អញ្ជើញ​ លោក​អ្នក​តាម​ដាន​ស្តាប់ អតីត​យោធា​ខ្មែរក្រហម លោក ស៊ូ កប រំឭក​ជូន​ជ្រាប​ជុំវិញ​ព្រឹត្តិការណ៍​នេះ តាមរយៈ​សំណួរ​របស់​លោក ជីវិតា ៖

នៅ​ក្នុង​នាទី ប្រវត្តិ​នៃ​ដំណើរ​ទៅកាន់​វាល​មរណៈ កាលពី​ព្រឹក​មិញ លោក ស៊ូ កប អតីត​សង្ឃ​មួយ​អង្គ​ដែល​បាន​ត្រូវ​បង្ខំ​ចិត្ត​សឹក​នៅ​ក្នុង​របប​ខ្មែរក្រហម ហើយ​បន្ទាប់​មក​ក៏​ក្លាយ​ជា​យោធា​ខ្មែរក្រហម​នោះ បាន​ឲ្យ​ដឹង​ថា អតីត​មេ​បញ្ជាការ​របស់​លោក​នៅ​មាន​ជីវិត​នៅឡើយ ។ ហើយ​ក្នុង​នោះ​មាន មេបញ្ជាការ​មួយ​រូប​ធ្លាប់​ចង់​យក​ជីវិត​របស់​លោក​ទៀត​ផង ។

សូម​ អញ្ជើញ​ស្តាប់​ការ​រៀប​រាប់​ភាគ​បញ្ចប់​របស់​លោក ស៊ូ កប ជុំវិញ​បញ្ហា​នេះ តាម​រយៈ​សំណួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖