ស្ថានភាពក្តីនៃអតីតមេដឹកនាំខ្មែរក្រហម នៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក)
-
កាំងហ្កេកអ៊ាវ (ហៅ ឌុច)
សំណុំរឿង ០០១
របបកម្ពុជាប្រជាធិបតេយ្យ៖ ប្រធានមន្ទីរស-២១ (គុកទួលស្លែង)។
ត្រូវបានចាប់ខ្លួន៖ ឧសភា ១៩៩៩ ដោយតុលាការយោធា។ ផ្ទេរទៅ អ.វ.ត.ក. ៣១ កក្កដា ២០០៧។
បទចោទប្រកាន់៖
១. ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
២. ការរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
ស្ថានភាពក្តី៖ បិទសំណុំរឿង។ តុលាការកំពូលនៃ អ.វ.ត.ក. កាត់ទោសជាប់គុកមួយជីវិតនៅថ្ងៃទី៣ កុម្ភៈ ២០១២។
-
នួន ជា (ឈ្មោះកំណើត ឡុង ប៊ុនរួត)
សំណុំរឿង ០០២
របបកម្ពុជាប្រជាធិបតេយ្យ៖ ប្រធានរដ្ឋសភា និងអនុលេខាបក្សកុម្មុយនិស្តកម្ពុជា។
ត្រូវបានចាប់ខ្លួន៖ ១៩ កញ្ញា ២០០៧។
បទចោទប្រកាន់៖
១. ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
២. ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឬ ឧក្រិដ្ឋកម្មសង្គ្រាម។
៣. ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាមនិងវៀតណាម។
ស្ថានភាពក្តី៖ កំពុងដំណើរការក្តី។ (បដិសេធរាល់ការចោទប្រកាន់)។
-
អៀង សារី (ហៅក្រៅ វ៉ាន់)
សំណុំរឿង ០០២
របបកម្ពុជាប្រជាធិបតេយ្យ៖ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស។
ត្រូវបានចាប់ខ្លួន៖ ១២ វិច្ឆិកា ២០០៧។
បទចោទប្រកាន់៖
១. ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
២. ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឬ ឧក្រិដ្ឋកម្មសង្គ្រាម។
៣. ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាមនិងវៀតណាម។
ស្ថានភាពក្តី៖ កំពុងដំណើរការក្ដី។ ប្រើសិទ្ធិមិនឆ្លើយសំណួរនៅក្នុងសវនាការ។ ផ្ទេរសិទ្ធិការពារខ្លួនអោយមេធាវី។។
-
ខៀវ សំផន (ហៅក្រៅ ហែម)
សំណុំរឿង ០០២
របបកម្ពុជាប្រជាធិបតេយ្យ៖ ប្រមុខរដ្ឋ (ប្រធានគណៈប្រធានរដ្ឋ)។
ត្រូវបានចាប់ខ្លួន៖ ១៩ វិច្ឆកា ២០០៧។
បទចោទប្រកាន់៖
១. ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
២. ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឬ ឧក្រិដ្ឋកម្មសង្គ្រាម។
៣. ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាមនិងវៀតណាម។
ស្ថានភាពក្តី៖ កំពុងដំណើរការក្តី។
-
អៀង ធីរិទ្ធ (ហៅក្រៅ ភា)
សំណុំរឿង ?
របបកម្ពុជាប្រជាធិបតេយ្យ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។
ត្រូវបានចាប់ខ្លួន៖ ១២ វិច្ឆិកា ២០០៧។
បទចោទប្រកាន់៖
១. ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
២. ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឬ ឧក្រិដ្ឋកម្មសង្គ្រាម។
៣. ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាមនិងវៀតណាម។
ស្ថានភាពក្តី៖ តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមដោះលែងឱ្យនៅក្រៅឃុំ ដោយមានលក្ខខណ្ឌ នៅថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១២។
-
មាស មុត (ហៅក្រៅថា អាចារ្យណេន)
សំណុំរឿង ០០៣
របបកម្ពុជាប្រជាធិបតេយ្យ៖ មេបញ្ជាការកងនាវាចរ។
ត្រូវបានចាប់ខ្លួន៖ នៅមិនទាន់ចាប់ខ្លួន។
បទចោទប្រកាន់៖ សហព្រះរាជអាជ្ញាអន្តរជាតិឯកតោភាគីកសាងសំណុំរឿងចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
ស្ថានភាពក្តី៖ សហព្រះរាជអាជ្ញាអន្តរជាតិឯកតោភាគីបញ្ចប់ការស៊ើបអង្កេត និងបញ្ជូនសំណុំរឿងទៅសហចៅក្រមស៊ើបអង្កេត។ សំណុំរឿងនៅគាំងទ្រឹងត្រឹមការិយាល័យសហចៅក្រមស៊ើបអង្កេត។
-
ស៊ូ ម៉េត (ឈ្មោះក្រៅ?)
សំណុំរឿង ០០៣
របបកម្ពុជាប្រជាធិបតេយ្យ៖ មេបញ្ជាការកងអាកាសចរ។
ត្រូវបានចាប់ខ្លួន៖ នៅមិនទាន់ចាប់ខ្លួន។
បទចោទប្រកាន់៖ សហព្រះរាជអាជ្ញាអន្តរជាតិឯកតោភាគីកសាងសំណុំរឿងចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
ស្ថានភាពក្តី៖ សហព្រះរាជអាជ្ញាអន្តរជាតិឯកតោភាគីបញ្ចប់ការស៊ើបអង្កេត និងបញ្ជូនសំណុំរឿងទៅសហចៅក្រមស៊ើបអង្កេត។ សំណុំរឿងនៅគាំងទ្រឹងត្រឹមការិយាល័យសហចៅក្រមស៊ើបអង្កេត។
-
អោម អាន (ហៅ តា អាន)
សំណុំរឿង ០០៤
របបកម្ពុជាប្រជាធិបតេយ្យ៖ លេខាតំបន់៣៥ ភូមិភាគនិរតី។
ត្រូវបានចាប់ខ្លួន៖ ជាប់សង្ស័យទទួលខុសត្រូវការសម្លាប់រង្គាល។
បទចោទប្រកាន់៖ សហព្រះរាជអាជ្ញាអន្តរជាតិឯកតោភាគីកសាងសំណុំរឿងចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងបទប្រល័យពូជសាសន៍។
ស្ថានភាពក្តី៖ សហព្រះរាជអាជ្ញាអន្តរជាតិឯកតោភាគីបញ្ចប់ការស៊ើបអង្កេត និងបញ្ជូនសំណុំរឿងទៅសហចៅក្រមស៊ើបអង្កេត។ សំណុំរឿងនៅគាំងទ្រឹងត្រឹមការិយាល័យសហចៅក្រមស៊ើបអង្កេត។
-
យឹម ទិត (ហៅ តាទិត)
សំណុំរឿង ០០៤
របបកម្ពុជាប្រជាធិបតេយ្យ៖ លេខាស្រុកគិរីវង់ ភូមិភាគនិរតី។
ត្រូវបានចាប់ខ្លួន៖ នៅមិនទាន់ចាប់ខ្លួន។
បទចោទប្រកាន់៖ សហព្រះរាជអាជ្ញាអន្តរជាតិឯកតោភាគីកសាងសំណុំរឿងចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ស្ថានភាពក្តី៖ សហព្រះរាជអាជ្ញាអន្តរជាតិឯកតោភាគីបញ្ចប់ការស៊ើបអង្កេត និងបញ្ជូនសំណុំរឿងទៅសហចៅក្រមស៊ើបអង្កេត។ សំណុំរឿងនៅគាំងទ្រឹងត្រឹមការិយាល័យសហចៅក្រមស៊ើបអង្កេត។
-
អ៊ឹម ចែម (ហៅ យាយ ចែម)
សំណុំរឿង ០០៤
របបកម្ពុជាប្រជាធិបតេយ្យ៖ លេខាស្រុកព្រះនេត្រព្រះ ភូមិភាគពាយ័ព្យ។