អតីតមេដឹកនាំខ្មែរក្រហម ប៉ុល ពត និង អៀង សារី បានត្រូវតុលាការដែលរៀបចំឡើងក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាកាត់ទោសដោយកំបាំងមុខពីបទប្រល័យពូជសាសន៍ស្ទើរតែភ្លាមៗក្រោយដែលកងទ័ពវៀតណាមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញក្រោមលេសថា មកជួយរំដោះប្រជាជនកម្ពុជាពីកណ្តាប់ដៃប្រឡាក់ឈាមនៃរបបកម្ពុជាប្រជាធិបតេយ្យ-ខ្មែរក្រហម។
តើសហគមន៍អន្តរជាតិមានជំហរយ៉ាងណាចំពោះការកាត់ទោសដែលវៀតណាមរៀបចំនេះ? តើស្ថានការណ៍នៅកម្ពុជានៅឆ្នាំ១៩៧៩ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលគាំទ្រដោយវៀតណាមនោះមានសភាពយ៉ាងណា?
សូមអញ្ជើញស្ដាប់ខ្លឹមសារទាំងស្រុងដូចតទៅ៖
នៅក្នុងពេលនេះសូមតាមដានស្តាប់នូវស្ថានការណ៍នយោបាយនាពេលនោះបន្តទៀត ដោយក្នុងគ្រានោះមានទាំងការជួយជ្រោមជ្រែងពីអាជ្ញាធរទីក្រុងហាណូយក្នុងការជួយបង្កើតឲ្យមានតុលាការប្រជាជនបដិវត្តន៍ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ប៉ុល ពត និង អៀង សារី ទៀតផង ដែលរាយការណ៍ជូនដោយលោក ជីវិតា៖
