ក្រុមសិល្បករខ្មែរ នៃអង្គការអម្រឹតាសិល្បៈ (AMRITA Performing Arts) នៅកម្ពុជា បានទទួលរង្វាន់ឈ្មោះហ្សីខេប៊ី (ZKB-Patronage-Prize) ពីប្រទេសស្វីស សម្រាប់ឆ្នាំ២០១២។
សន្ធិសញ្ញាឆ្នាំ១៩៨៩ និងច្បាប់ស្ដីពីការគ្រប់គ្រងកាកសំណល់នៅតាមប្រទេសនានាលើពិភពលោកកំណត់ថា អាគុយជាជំពូកសំណល់រឹងប្រកបដោយគ្រោះថ្នាក់ ដែលចាំបាច់ត្រូវត្រួតពិនិត្យការពារឱ្យបានហ្មត់ចត់។
ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកគីមី និងសុខភាព បានសរសេរឱ្យដឹងថា សារធាតុសំណអាចផ្លាស់ប្ដូរពីទីមួយទៅទីមួយទៀត នៅក្នុងបរិយាកាស ក្នុងធម្មជាតិ ប៉ើងរសាត់ក្នុងខ្យល់ រលាយចូលក្នុងទឹក និងជ្រាបចូលទៅក្នុងដី ដែលវាអាចដក់នៅជាប់បានយូរឆ្នាំ។
ថ្មប្រើសម្រាប់ដាក់ឧបករណ៍គ្រឿងអេឡិចត្រូនិកផ្សេងៗ ដែលភាសាអង់គ្លេសហៅថា Battery សុទ្ធតែផលិតឡើងដោយសារធាតុគីមីច្រើនប្រភេទ ដែលជាជាតិពុល ក្នុងនោះរួមមានស័ង្កសី សំណ បារត ប្រាក់ នីកែល កាបោន ឬ ធ្យូង អាល់កាឡាំង ឬជាតិក្បុង និងអាស៊ីតជាដើម។